ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឃាត់ខ្លួនពួកចិនមួយក្រុម បង្កការអុកឡុកតាមផ្លូវ

    BY Khmernote Media February 19, 2018
    ឃាត់ខ្លួនពួកចិនមួយក្រុម បង្កការអុកឡុកតាមផ្លូវ

    ក្រុងព្រះសីហនុ-របាយការណ៍ពីសមត្ថកិច្ចអោយដឹងថា នៅមុនម៉ោង១២យប់ថ្ងៃ១៧ ខែកុម្ភៈ ឆ្នាំ២០១៨ នគរបាលបានឃាត់ខ្លួនជនជាតិចិនចំនួន៩នាក់ រួចបញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តភ្លាមៗដែរដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់ បន្ទាប់ពីជនសង្សយ័ជនជាតិចិនទាំងនោះ បង្កការអុកឡុកតាមកន្លែងផឹកសុី២កន្លែងខុសគ្នាក្នុងក្រុងព្រះសីហនុ ក្នុងនោះករណីទី១នគរបាលឃាត់ខ្លួនចំនួន៤នាក់នៅហាង៧ស្កាយក្នុងសង្កាត់លេខ២ក្រុងព្រះសីហនុ និងករណីទី២ ឃាត់ខ្លួនចំនួន៥នាក់ នៅមុខបុរីម៉ារីអូ សង្កាត់លេខ៣ក្រុងព្រះសីហនុ។ សេចក្តីរាយការណ៍អោយដឹងផងដែរថា ការឈ្លោះប្រកែកគ្នាបង្កការអុកឡុកក្នុងហាងផឹកសុីលើកទី២ ក្រុមជនសង្សយ័ក៏បាន រាលដាលមកប៉ះពារអ្នកដំណើរដែលកំពុងជិះម៉ូតូតាមផ្លូវ និងបានប្រតាយប្រតប់ជាមួយសមត្ថកិច្ច ក្នុងពេលដែលសមត្ថកិច្ចចុះអន្តរាគមន៍បង្ក្រាបអំពើហឹង្សា នេះផងដែរ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay