ស្តែងខ្លាំងណាស់! កុំតែបានគុណបុណ្យមួកសុវត្ថិភាព កុំអីគ្មានសល់ជីវិតនឹងគេទេ (មានវីដេអូ)
មួកសុវត្ថិភាពពិតជាអាចជួយការពារជីវិតលោកអ្នកបានប្រាកដមែន ក្នុងករណីដែលអ្នកមានគ្រោះថ្នាក់ផ្សេងៗនៅលើដងផ្លូវ។ ជាក់ស្តែងក្នុងវីដេអូខាងក្រោមនេះបានបង្ហាញថា មានអ្នកបើកបរម៉ូតូម្នាក់បានបើកម៉ូតូដួលនៅក្រោមរថយន្តដឹងទំនិញធន់ធ្ងន់ និងត្រូវរថយន្តនោះបើកកិនពីលើក្បាលពេញមួយទំហឹង តែសំណាងល្អគាត់អាចនៅរស់មានជីវិតទៀត។ អ្វីដែលកាន់តែអស្ចារ្យទៀតនោះគឺថា ក្រោយពីរថយន្តបើកកិនពីលើក្បាល ដែលមានពាក់មួកសុវត្ថិភាពនោះរួច បុរសជាជនរងគ្រោះអាចក្រោកវិញបានជាធម្មតា និងគ្មានរបួសអ្វីទាល់តែសោះ។
អាចនិយាយបានថា នេះជាសំណាងមួយក្នុងមួយពាន់គ្រោះថ្នាក់ ដែលជនរងគ្រោះអាចនៅមានជីវិត។ សូមបញ្ជាក់ថា អត្តសញ្ញាណរបស់ជនរងគ្រោះ និងទីកន្លែងកើតហេតុពិតប្រាកាដមិនត្រូវបានគេដឹងនោះទេ ដោយវិដេអូនេះ ត្រូវបានគេថត និងចែករំលែកតៗគ្នាពេញបណ្តាញសង្គម។ លោកអ្នកអាចទស្សនាហេតុការណ៍នេះនៅក្នុងវីដេអូដូចខាងក្រោម៖
អត្ថបទ៖ ភក្តី
ប្រភព៖ dailymail