មកប្រជុំជាមួយអាមេរិក គីម ជុនអ៊ុន ស្ពាយម្ហូបអាហារពីប្រទេសខ្លួនទុកហូបនៅសិង្ហបុរីថែមទៀត (មានវីដេអូ)
សិង្ហបុរី៖ រថយន្តដឹកទំនិញដែលមានភ្ជាប់ទូរទឹកកកយ៉ាងធំនៅខាងក្រោយ ឬនិយាយឲ្យខ្លីថា រថយន្តទូរទឹកកក ត្រូវបានគេច្នៃឡើង ជាពិសេស ដើម្បីរង់ចាំទទួលឥវ៉ាន់ផ្សេងៗជាពិសេសគឺចំណីអាហារតែម្តង នៅពេលដែលជើងហោះហើររបស់ប្រមុខដឹកនាំ កូរ៉េខាងជើងមកដល់ប្រទេសសិង្ហបុរី។ រថយន្តទូរទឹកកនេះត្រូវបានគេរៀបចំរួចរាល់ហើយនៅក្នុងព្រលានយន្តហោះ Changi របស់សិង្ហបូរី ហើយារង់ចាំតែពេលដែលយន្តហោះរបស់លោក គីម ជុងអ៊ុន មកដល់ គេនឹងយកឥវ៉ាន់ផ្សេងៗជាពិសេសចំណីអាហារពីក្នុងយន្តហោះដាក់ក្នុងរថយន្តនេះភ្លាមតែម្តង ដើម្បីកុំឲ្យចំណីអាហារខូចគុណភាព។
សូមបញ្ជាក់ថា អំឡុងពេលស្នាក់នៅក្នុងប្រទេសសiង្ហបុរីនេះ លោក គីម ជុងអ៊ុន នឹងពិសារអាហារ ដែលគាត់នាំយកមកពីប្រទេសរបស់គាត់។ លោក គីម ជុងអ៊ុន ថែមទាំងនាំយករថយន្តម៉ាក Mercedes Benz របស់គាត់មកប្រើប្រាស់នៅក្នុងប្រទេសសិង្ហបុរីផងដែរ។ បើយោងតាមការគ្រោងទុក លោក គីម ជុងអ៊ុន នឹងនាំយកមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងជាច្រើននាក់ និងក្រុមអង្គរក្សចំនួន មកជាមួយដែរ ដែលសរុបទៅគឺភាគីកូរ៉េខាងជើងមានគ្នាប្រហែលជា ១០០ នាក់៕
https://www.facebook.com/TheStraitsTimes/videos/10155370092957115/
អត្ថបទ៖ ភក្តី
ប្រភព៖ The Straits Times