អន្តរជាតិ
គ្រាន់តែជំនួបរវាងអាមេរិក និងកូរ៉េខាងជើង សិង្ហបុរីចាយលុយអស់ប្រមាណ១៥លានដុល្លារ
BY Khmernote Media
June 11, 2018
បើយោងតាមលោកនាយករដ្ឋមន្ត្រីសឹង្ហបុរី លី សៀនឡុង បានឲ្យដឹងថា គិតមកទល់នឹងពេលនេះសិង្ហបុរីបានចំណាយអស់ប្រាក់ចំនួន២០លានដុល្លារសិង្ហបុរីហើយ (ប្រមាណ១៥លានដុល្លារអាមេរិក) ក្នុងការទិញសម្ភារៈផ្សេងៗ និងរៀបប្រព័ន្ធសន្តិសុខក្នុងកិច្ចប្រជុំរវាងលោក ដូ ណល់ត្រាំ និងលោក គីម ជុងអ៊ុន។ ការអះអាងខាងលើនេះ ត្រូវបានលោក នាយករដ្ឋមន្ត្រី លី សៀនឡុង ធ្វើឡើងក្នុងកិច្ចសម្ភាសជាមួយនឹងសារព័ត៌មានអន្តជាតិជាច្រើន ដើម្បីឆ្លើយសំនួរមួយចំនួនជុំវិញការប្រជុំរបស់ថ្នាក់ដឹកានាំអាមេរិក និងកូរ៉េខាងជើង។ សូមបញ្ជាក់ថា កិច្ចប្រជុំរវាងលោកប្រធានធិបតីអាមេរិក ដូណល់ត្រាំ និងលោក គីម ជុងអ៊ុន ត្រូវបានគេរៀបចំឡើងជាពិសេស ដែលមានប្រព័ន្ធការពារសន្តិសុខខ្ពស់បំផុត ដូចនេះហើយទើបមានការចំណាយខ្ពស់ដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ todayonline