ស្ដេចធុរេនរបស់ថៃមួយផ្លែត្រូវបានគេលក់ដេញថ្លៃរហូតដល់ជិត ២៥,០០០ ដុល្លារ (មានវីដេអូ)
ថៃ៖ កម្មវិធីដេញថ្លៃផ្លែធុរេនមួយត្រូវបានគេរៀបចំឡើងនៅក្នុងខេត្ត Nonthaburi ប្រទេសថៃ ដែលក្នុងនោះស្ដេចធុរេនរបស់ថៃមួយ ផ្លែត្រូវបានគេលក់ក្នុងតម្លៃខ្ពស់បំផុតគឺ ៨០ម៉ឺនបាត (ជិត២៥,០០០ដុល្លារ)។ តាមការពិតទៅ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយការិយាល័យ កសិកម្មប្រចាំខេត្ត Nonthaburi ក្នុងគោលបំណងស្វែងរកប្រាក់សប្បុរធម៌ ដើម្បីជួយសង្គ្រោះជនក្រីក្រតែប៉ុណ្ណោះ។
ក្នុងកម្មវិធីមានការចូលរួមពីសំណាក់ក្រុមអ្នកមានជាច្រើនរូប ដែលពួកមានបំណងចង់បរិច្ចាគប្រាក់របស់ខ្លួនទៅកាន់មូលនិធិសប្បុរស ធម៌ខាងលើ។ ក្នុងកម្មវិធីនេះក៏មានការចូលរួមពីតារាម៉ូឌែលថៃស្អាតជាៗច្រើននាក់ផងដែរ រួមជាមួយនឹងការសម្តែងផ្សេងៗជាច្រើនគួរឲ្យចាប់អារម្មណ៍។ សូមបញ្ជាក់ថាស្តេចធូរេនរបស់ថៃដែលមានតម្លៃ ២៥,០០០ ដុល្លារនោះ គឺជាធុរេនដែលមានតម្លៃថ្លៃបំផុតលំដាប់ទី ៩ ក្នុងពិភពលោកផងដែរ៕
https://www.facebook.com/tnamcot/videos/1508042329299901/
អត្ថបទ៖ ភក្តី
ប្រភព៖ gettyimages



