អន្តរជាតិ
លោកគីម ជុងអ៊ុន យកអង្គរក្សផ្ទាល់ខ្លួនជាច្រើននាក់មកការពារសុវត្ថិភាពនៅសឹង្ហបុរី ព្រោះខ្លាចគេលួចធ្វើឃាត (មានវីដេអូ)
BY Khmernote Media
June 11, 2018
សិង្ហបុរី៖ លោក គីម ជុងអ៊ុន ប្រមុខដឹកនាំកូរ៉េខាងជើង បានទៅដល់ប្រទេសសិង្ហបុរីហើយ ដើម្បីចូលក្នុងកិច្ចប្រជុំពិសេសមួយជាមួយនឹងលោកប្រធានាធិបតីអាមេរិក ដូ ណល់ត្រាំ។ អ្វីដែលរឿងឲ្យកត់សម្គាល់នោះគឺថា លោក គីម ជុងអ៊ុន បាននាំយកក្រុមអង្គរក្សរបស់លោកជាច្រើននាក់ មកតាមការពារសុវត្ថិភាពរបស់គាត់។ តាមរយៈវីដេអូ គេបានឃើញក្រុមអង្គរក្សរបស់លោក គីម ជុងអ៊ុនពាក់ឯកសណ្ឋានអាវធំដូចៗគ្នា ដើរតាមព័ន្ធជុំវិញរថយន្តរបស់គាត់តែម្តង។
ក្បួនរថយន្តរបស់លោក គីម ជុងអ៊ុន មានរថយន្តសរុបចំនួន២០គ្រឿង និងសុទ្ធជាប្រភេទរថយន្តប្រណិតៗ។ សូមបញ្ជាក់ថា ការការពារសុវត្ថិភាពរបស់លោក គីម ជុងអ៊ុនគឺជារឿងសំខាន់មួយ ព្រោះថាកន្លងមកនេះ លោក គីម ជុងអ៊ុន បានសម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំងខ្លាចមានគេលួចធ្វើឃាតគាត់ ពេលគាត់ចេញពីប្រទេសកំណើតរបស់គាត់៕
អត្ថបទ៖ ភក្តី
ប្រភព៖ dailymail





