ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តើនរណាមានសិទ្ធិចុចប៊ូតុងនុយក្លេអ៊ែរ ពេលលោក គីម ជុងអ៊ុនមិននៅកូរ៉េខាងជើង?

    BY Khmernote Media June 12, 2018
    តើនរណាមានសិទ្ធិចុចប៊ូតុងនុយក្លេអ៊ែរ ពេលលោក គីម ជុងអ៊ុនមិននៅកូរ៉េខាងជើង?

    ជាធម្មតាប្រមុខដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន គឺជាមនុស្សតែម្នាក់គត់ ដែលអាចចុចប៊ូតុងបញ្ជាគ្រាប់នុយក្លេអ៊ែរឲ្យផ្ទុះឡើង ហើយប៊ូតុងបញ្ជានោះទៀតសោធ គឺមានទីតាំងស្ថិតនៅក្នុងការិយាល័យធ្វើការផ្ទាល់ខ្លួនរបស់គាត់តែម្តង។ ដោយដឹងច្បាស់ពីស្ថាន ភាពនេះទើបមានមហាជនជាច្រើនកើតមានចម្ងល់ថា នៅពេលលោក គីម ជុងអ៊ុន រវល់មកប្រជុំដូចនេះ តើនរណាជាអ្នកទទួលបាន សិទ្ធិចុងប៊ូតុងបញ្ជាគ្រាប់នុយក្លេអ៊ែរទៅ ព្រោះថាប៊ូតុងនេះត្រូវមានអ្នកគ្រប់គ្រងជាប់រហូត ដើម្បីធានាថា វាអាចផ្ទុះឡើងបានគ្រប់ពេលក្នុងករណីចាំបាច់?

    យោងតាមការវិភាគរបស់ក្រុមអ្នកតាមដានស្ថានការណ៍នៅក្នុងប្រទេសកូរ៉េខាងជើង បានឲ្យដឹងថា អ្នកដែលអាចចូលទៅក្នុង ការិយាល័យធ្វើការរបស់លោក គីម ជុងអ៊ុនបានប្រាកដជាមនុស្សម្នាក់ ដែលស្ថិតនៅក្នុងតួនាទីជាថ្នាក់ដឹកនាំកំពូលៗរបស់កូរ៉េខាងជើង និងជាមនុស្សម្នាក់ដែលលោក គីម ជុងអ៊ុនទុកចិត្តបំផុត។ ហើយមនុស្សម្នាក់នោះអាចជា លោក ឆ យ៉ុង ហេ (Choe Ryong Hae) ដែលជាថ្នាក់ដឹងនាំកំពូលម្នាក់ធ្លាប់ជំនួសមុខឲ្យលោក គីម ជុងអ៊ុន ទៅចូលរួមកិច្ចប្រជុំធំៗជាច្រើន ហើយមុនពេល លោក គីម ជុងអ៊ុនចេញដំណើរមកប្រទេសសិង្ហបុរី គេបានឃើញលោក ឆ យ៉ុង ហេ (Choe Ryong Hae) មកជូនដំណើរលោក គីម ជុងអ៊ុន នៅព្រលានយន្តហោះទៀតផង ដែលមានន័យថាគាត់មិនបានមកសិង្ហបុរីនោះទេ ហើយពេលនេះគាត់កំពុងតែស្ថិតនៅក្នុងក្រុងព្យុងយ៉ាងនៅឡើយ៕

    លោក ឆ យ៉ុង ហេ (Choe Ryong Hae) រូបក្នុងរវង់ក្រហម

    អត្ថបទ៖ ភក្តី

    ប្រភព៖ Yahoo

     

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay