ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចំណុចដែលអ្នកមិនធ្លាប់ដឹងពីក្រុមអង្គរក្ស ដែលរត់ជារង្វង់ជុំវិញរថយន្តតាមការពារសុវត្ថិភាពលោក គីម ជុងអ៊ុន

    BY Khmernote Media June 12, 2018
    ចំណុចដែលអ្នកមិនធ្លាប់ដឹងពីក្រុមអង្គរក្ស ដែលរត់ជារង្វង់ជុំវិញរថយន្តតាមការពារសុវត្ថិភាពលោក គីម ជុងអ៊ុន

    កិច្ចប្រជុំជាប្រវត្តិសាស្រ្តរវាងលោក គីម ជុងអ៊ុន និងលោក ដូណល់ ត្រាំ បានធ្វើឲ្យមហាជនទូទៅ និងក្រុមអ្នកការសែតជាច្រើន នាក់ចាប់អារម្មណ៍ជាខ្លាំង។ រឿងមួយក្នុងចំណោមរឿងជាច្រើន ដែលគេកំពុងតែចាប់អារម្មណ៍ណោះ គឺក្រុមអង្គរក្សរបស់លោក គីម ជុងអ៊ុន ដែលរត់តាមរថយន្តជារាងរង្វង់ ដើម្បីការពារសុវត្ថិភាពរបស់លោក គីម ជុងអ៊ុន ខណៈដែលរថយន្តរបស់លោក គីម ជុងអ៊ុន ជាប្រភេទរថយន្តអាចការពារគ្រាប់កាំភ្លើង និងភ្លើងឆេះស្រាប់ទៅហើយ។

    បើយោងតាមលោក Michael Madden ជាអ្នកប្រាជ្ញមកពីវិទ្យាស្ថាន អាមេរិក-កូរ៉េ ប្រចាំនៅសាលកវិទ្យាល័យ SAIS-Johns Hopkins បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រុមកងអង្គរក្សទាំងនោះមិនមែនជាទស្សនីយភាពសម្រាប់ល្អមើលទេ តែពួកគេមានចំណុចពិសេសៗជាច្រើនគួរឲ្យកត់សម្គាល់។ លោកបានបន្ថែមថា ពេលនៅក្នុងទឹកដីកូរ៉េខាងជើង ក្រុមអង្គរក្សរបស់ លោក គីម ជុងអ៊ុន ឈរ ឬដើរតាម ជាបីជួរផ្សេងគ្នា នៅក្បែរលោក គីម ជុងអ៊ុន។ តែនៅពេលនៅសិង្ហបុរី ពួកគេរត់តាមលោក គីម ជុងអ៊ុន ជារាងរង្វង់ ដើម្បីឲ្យមើលឃើញច្បាស់ថា ពេលមានអ្នកណាចង់ចូលមកជិតលោក គីម ជុងអ៊ុន ទោះមកពីទិសខាងណាគឺពួកគេអាចដឹងបានទាំងអស់។

    ក្នុងចំណោមអង្គរក្សទាំងនោះមានប្រធានអង្គរក្សម្នាក់ ដែលស្ថិតនៅក្បែរលើលោក គីម ជុងអ៊ុនបំផុត។ ក្រុមអង្គរក្សទាំងអស់ ត្រូវជ្រើសរើសជាពិសេស ដូចជាមានកម្ពស់ប្រហាក់ប្រហែលនឹងលោក គីម ជុងអ៊ុន ត្រូវមានភ្នែក ដែលអាចមើលឃើញច្បាស់ (មិនមានបញ្ហាភ្នែកម្ញ៉ូប) ពួកគេត្រូវហ្វឹកហាត់ក្បាច់គុណ របៀបជំលៀសខ្លួន របៀបប្រើប្រាស់កាំភ្លើង សិក្សាពីប្រវិត្តគ្រួសាររបស់ពួកគេ ហើយនៅពេលដែលពួកគេត្រូវបានជ្រើសរើសជាអង្គរក្សហើយ ពួកគេមិនអាចបដិសេធ ឬប្រកែក នឹងបញ្ជារបស់ថ្នាក់ដឹកនាំកងអង្គរក្សនោះទេ មានន័យពួកគេត្រូវស្តាប់តាមបញ្ជារបស់ថ្នាក់ដឹកនាំ និងត្រូវធ្វើតាមដោយគ្មានលក្ខខណ្ឌ។ ក្បួនការពារនោះគឺ នៅអមសងខាងលោក គីម ជុងអ៊ុន មានអង្គរក្សចំនួនពី៤ទៅ៦នាក់ និងអង្គរក្សចំនួន៤ទៅ៥នាក់ត្រូវការពារនៅខាងក្រោយ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Yahoo

    Share This Post:
    MPO4D jitutoto mpo4d Mpoplay