អន្តរជាតិ
ចង់ដឹងអត់ថា តើហត្ថលេខារបស់មេដឹកនាំអាមេរិក និងកូរ៉េខាងជើង មានរូបរាងបែបណាទៅ?
BY Khmernote Media
June 12, 2018
សិង្ហបុរី៖ ជំនួបប្រវត្តិសាស្ត្ររបស់មេដឹកនាំកំពូលទាំង២ គឺប្រធានាធិបតីអាមេរិក លោក ដូណល់ ត្រាំ និងប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅលើកោះ Sentosa របស់ប្រទេសសិង្ហបុរី បានធ្វើឲ្យពិភពលោកមានការចាប់អារម្មណ៍យ៉ាងខ្លាំង។
បន្ទាប់ពីជំនួបពិភាក្សាអស់រយៈពេលមួយព្រឹករួចមក មេដឹកនាំទាំង២បានយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀង ធ្វើការលុបបំបាត់នូវអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ព្រមទាំងបង្កើត ទំនាក់ទំនងថ្មីរវាងអាមេរិក និងកូរ៉េខាងជើង ផងដែរ។ ឥលូវនេះខ្មែរណូតនឹងបង្ហាញអ្នកទាំងអស់គ្នាឲ្យមកស្គាល់ហត្ថលេខារបស់មេដឹកនាំទាំង២រូប ដែលទើបដឹងចុះកិច្ចព្រមព្រៀងមុននេះ ចង់ដឹងថា តើហត្ថលេខារបស់មេដឹកនាំទាំង២មានរូបរាងយ៉ាងណាទៅ?
នេះជាហត្ថលេខារបស់លោក ដូណល់ ត្រាំ ប្រធានាធិបតីអាមេរិក

នេះជាហត្ថលេខារបស់លោក គីម ជុងអ៊ុន ប្រមុខដឹកនាំកូរ៉េខាងជើង
អត្ថបទ៖ ឌី
ប្រភព៖ afp, wikipedia