លោក គីម ជុងអ៊ុន មិនហ៊ានប្រើប្រាស់ប៊ិចរបស់អាមេរិកសម្រាប់ចុះហត្ថលេខាទេ ទំនងជាខ្លាចក្នុងប៊ិចនោះមានថ្នាំពុល
ជំនួបជាប្រវត្តិសាស្រ្តរវាងលោកគីម ជុងអ៊ុន និងលោក ដូណល់ ត្រាំ បានក្លាយទៅជាប្រធានបទក្តៅ និងមានរឿងជាច្រើនជុំវិញ កិច្ចប្រជុំត្រូវបានគេចាប់អារម្មណ៍ និងយកមកចុះផ្សាយតាមបណ្តាញសារព័ត៌មាន។ តួរយ៉ាងសូម្បីតែរឿងលោក គីម ជុងអ៊ុនប្រើប្រាស់ប៊ិចសម្រាប់ចុះហត្ថលេខាក៏ត្រូវបានគេកត់សម្គាល់ដែរ។ ក្នុងកិច្ចប្រជុំគេបានសង្កេតឃើញថា គេបានប្រើប្រាស់ប៊ិចម៉ាក Sharpie ផលិតក្នុងប្រទេសអាមេរិក ហើយភាគីខាងអាមេរិកគឺជាអ្នកទទួលបន្ទុករៀបចំការប្រើប្រាស់ ប៊ិចនេះ។
យ៉ាងណាក្តីគេបានសង្កេតឃើញថា អង្គរក្សរបស់លោកគីម ជុងអ៊ុន បានជូនសម្អាតប៊ិចនោះយ៉ាងប្រុងប្រយ័ត្នបំផុត ទំនងជាខ្លាចមានថ្នាំពុលនៅលើប៊ិចនោះ ហើយចុងក្រោយលោកគីម ជុងអ៊ុន មិនបានប្រើប៊ិចនោះទេ គឺគាត់បានប្រើប៊ិចមួយផ្សេងទៀត ដែលប្អូនស្រីរបស់គាត់ជាអ្នកផ្តល់ឲ្យទៅវិញ។ សូមបញ្ជាក់ថា លោកគីម ជុងអ៊ុន បាននាំយកទាំងបង្គន់ផ្ទាល់ខ្លួនរបស់គាត់ទៅតាមខ្លួនផងដែរក្នុងអំឡុងពេលទៅប្រជុំក្នុងប្រទេសសឹង្ហបុរីនេះ ព្រោះលោកខ្លាចមានគេយកស្នាមនៃរាងកាយរបស់គាត់ទៅសិក្សាពីបញ្ហាសុខភាពរបស់គាត់ ឬសិក្សាអំំពី DNA ជាដើម៕






អត្ថបទ៖ ភក្តី
ប្រភព៖ dailymail