ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ផ្អើលពេញភូមិ! កូនប្រុសទិញរថយន្ត BMW ស៊េរីទំនើបយកមកបញ្ចុះជាមួយសពរបស់ឪពុក

    BY Khmernote Media June 13, 2018
    ផ្អើលពេញភូមិ! កូនប្រុសទិញរថយន្ត BMW ស៊េរីទំនើបយកមកបញ្ចុះជាមួយសពរបស់ឪពុក

    នីហ្សេរីយ៉ា៖ បុរសម្នាក់បានយកសាកសពឪពុករបស់ខ្លួនដាក់ចូលក្នុងរថយន្តស៊េរីទំនើបម៉ាក BMW ហើយបញ្ចុះសពនោះទាំងរថយន្តតែម្តង។ កូនប្រុសរូបនោះត្រូវបានគេស្គាល់ថាមានឈ្មោះ Azubuike បានបាត់បង់លោកឪពុកជាទីស្រលាញ់របស់ខ្លួន ហើយយោងតាមប្រភពព័ត៌មានក្នុងស្រុកបានឲ្យដឹងថា កាលឪពុកនៅរស់នៅកូនប្រុសរូបនេះធ្លាប់សន្យាថា នឹងទិញរថយន្តមួយគ្រឿងឲ្យឪពុកខ្លួនជិះ។

    ក្រោយមកឪពុកជាទីស្រលាញ់ក៏បានបាត់បង់ជីវិតនៅឯភូមិ Ihiala ប្រទេសនីហ្សេរីយ៉ាង បន្ទាប់កូនប្រុសរូបនោះក៏បានយករថយន្តស៊េរីទំនើបតម្លៃជិត៩ម៉ឺនដុល្លារ ដើម្បីមកបញ្ចុះជាសពរបស់លោកឪពុកតែម្តង។ ដោយសារតែរថយន្តធំខ្លាំងពេក អ្នកភូមិនាំគ្នាជីករណ្តៅជម្រៅប្រមាណ ៦ហ្វីត ទើបដាក់រថយន្តនោះចូលបាន។ ទង្វើរបស់កូនប្រុសកត្តញ្ញូនោះត្រូវបានអ្នកលេងបណ្តាញសង្គមរិះគន់ផងដែរ ដែលថាវាជាទង្វើខ្ចះខ្ជាយលុយយ៉ាងខ្លាំង។

    ហើយអ្នកខ្លះទៀត ពេលឪពុកនៅរស់មិនព្រមទិញជូនគាត់ទេ ដល់ពេលលោកស្លាប់បាត់ ទើបទិញមកបញ្ចុះជាមួយសព ទង្វើបែបនេះជាទង្វើដ៏ល្ងង់ខ្លៅ៕

    អត្ថបទ៖ ឌី
    ប្រភព៖ 9gag

    Share This Post:
    MPO4D jitutoto mpo4d Mpoplay