ខឹងសុំស្រលាញ់នាងមិនព្រម ចាប់នាងអារ.កតែម្តង
ភ្នំពេញ ៖ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១៦ និង២០នាទី មានករណីប៉ុនប៉ងឃាតកម្ម (យកកូនកាំបិតអារក បណ្តាឲ្យបួសធ្ងន់) កើតឡើង១លើក នៅចំណុចបន្ទប់ជួល ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យ ចំនួន០១នាក់ មធ្យោបាយថ្មើរជើង ប្រដាប់ដោយកូន កាំបិតចំនួន០១ ។
ជនសង្ស័យឈ្មោះ ភាព ម៉ក់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិទ្រុងមាន់ សង្កាត់ អូរបែកក្អម ខណ្ឌសែនសុខ (ត្រូវបានកងរាជអាវុធហត្ថខណ្ឌ សែនសុខឃាត់ខ្លួនបាន ) ។
ជនរងគ្រោះឈ្មោះ ខាត់ សុខដា ភេទស្រី អាយុ២៨ឆ្នាំ មុខរបរកម្មករោងចក្រ ស្នាក់នៅបន្ទប់ជួល ផ្លុវបេតុង ភូមិ ទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (ចំណុចកើតហេតុ) របួសក ។
សម្ភារៈខូចខាត ៖ ជនរងគ្រោះរបួសក ។
សម្ភារៈបន្សល់ទុក ៖ គ្មាន ។
មុនពេលកើតហេតុ ជនសង្ស័យបានមកសុំស្រឡាញ់ជនរងគ្រោះ តែត្រូវជនរងគ្រោះប្រកែកមិនព្រមស្រឡាញ់ ហើយជនសង្ស័យ ខឹងជនរងគ្រោះ ។ រហូតដល់ថ្ងៃទី១៨-០២-២០១៨ ម៉ោងប្រហែល ១៤ ជាងជនរងគ្រោះកំពុងតែអង្គុយផឹកស៊ីនៅមុខបន្ទប់ ជាមួយ មិត្តភ័ក្ត្ររហូតដល់ម៉ោងប្រហែល១៦និង២០នាទី ជនសង្ស័យបាន ដើរពីក្រោយជនរងគ្រោះ ចូលទៅក្នុងបន្ទប់របស់ជនរងគ្រោះ ហើយបានយកកូនកាំបិត រួចដើរចេញពីក្នុងបន្ទប់ជួលមករកជន រងគ្រោះ រួចចាប់សក់ទាញអារកជនរងគ្រោះបណ្តាលឲ្យបួស ហើយជនសង្ស័យដើរគេចខ្លួន តែត្រូវសមត្ថកិច្ចឃាត់ខ្លួន ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅកងរាជអាវុធហត្ថខណ្ឌ សែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
