អាមេរិកឲ្យគេបោះបង់អាវុធមីស៊ីលចោល តែខ្លួននៅតែដាក់ការបញ្ជាបាញ់គ្រាប់មីស៊ីលជាជម្រើសអទិភាពដដែល
កិច្ចប្រជុំជាប្រវត្តិសាស្រ្តរវាងលោកប្រធានាធិបតីអាមេរិក ដូ ណល់ត្រាំ និងប្រមុខដឹកនាំកូរ៉េខាងជើងបានបញ្ចប់រួចរាល់ហើយ ដែលកិច្ចប្រជុំនេះនាំឲ្យប្រទេសទាំងពីរមានការព្រមព្រៀងគ្នាជាច្រើនចំណុចក្នុងគោលដៅរក្សាសន្តិភាពពិភពលោក។ យ៉ាងណាក្តី បើយោងតាមអ្នកជំនាញផ្នែកសន្តិសុខសកល និងអ្នកវិទ្យាសាស្ត្រល្បីៗជាច្រើននាក់បានឲ្យដឹងដូចគ្នាថា គិតមកទល់នឹងពេលនេះ អាមេរិកនៅតែដាក់ការបញ្ជាបាញ់គ្រាប់មីស៊ីលរបស់ជាជម្រើសអទិភាពនៅឡើយទេ ដែលវាមានន័យក្នុងករណីចាំបាច់ អាមេរិកអាចចុចប៊ូតុងបញ្ជាបាញ់គ្រាប់មីស៊ីសរបស់ខ្លួន ដែលមានចំនួនប្រមាណជា៩០០គ្រាប់ក្នុងរយៈពេលត្រឹមតែ១០នាទីប៉ុណ្ណោះ។
ក្រុមអ្នកវិភាគខាងលើបានឲ្យដឹងទៀតថា ឥរិយាបថនេះនៅតែផ្តល់ការគំរាមគំហែងផ្នែកសតិអារម្មណ៍ដល់ប្រជាពលរដ្ឋនៅក្នុងទីក្រុងដដែល ព្រោះថាពួកគេនៅតែមានអារម្មណ៍ថាការផ្ទុះគ្រាប់នុយក្លេអ៊ែរនៅតែអាចកើតមានឡើងគ្រប់ ពេល ប្រសិនបើគេត្រូវការនោះឲ្យវាផ្ទុះនោះ។ ក្រុមអ្នកវិភាគខាងលើក៏បានធ្វើសេចក្តីស្នើសុំអាមេរិក និងកូរ៉េខាងជើងត្រូវរៀបចំ ឥរិយាបថដ៏សមស្របមួយ ដើម្បីធានាថាប្រជាពលរដ្ឋទាំងអស់មានអារម្មណ៍ថាមានសន្តិភាពពេញលេញ រួមទាំងសន្តិភាពក្នុង ផ្លូវចិត្តផងដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ businessinsider