ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាជ្ញាធរថៃនឹងចាត់វិធានការតឹងរឹងបំផុត ចំពោះអ្នកចែកចាយព័ត៌មានក្លែងក្លាយក្នុងបណ្តាញសង្គម

    BY Khmernote Media June 14, 2018
    អាជ្ញាធរថៃនឹងចាត់វិធានការតឹងរឹងបំផុត ចំពោះអ្នកចែកចាយព័ត៌មានក្លែងក្លាយក្នុងបណ្តាញសង្គម

    ថៃ៖ អាជ្ញាធរថៃនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ចំពោះអ្នកប្រើប្រាស់បណ្តាញសង្គមណា ដែលបង្ហោះ និងចែកចាយព័ត៌មានមិនពិតនៅក្នុងបណ្តាញសង្គម។ ការសម្រេចចិត្តចេញសេចក្តីប្រកាសខាងលើនេះជាសាធារណៈត្រូវបានធ្វើឡើងបន្ទាប់ពី មានអ្នកប្រើប្រាស់ Facebook ជាច្រើននាក់ដែលកំពុងរស់នៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បានបង្ហោះសារ និងរូប ក្នុងទំព័រ KonthaiUK (ក្រុមកូនថៃដែលកំពុងរស់នៅក្នុងអង់គ្លេស) ថា រដ្ឋាភិបាលថៃកំពុងប្រពឹត្តិអំពើពុករលួយ ក្នុងគម្រោងផ្កាយរណបមួយ។

    បើយោងតាមលោកឧត្តមសេនីយជាន់ខ្ពស់ Pol Maj បានប្រាប់អ្នកសារព័ត៌មានថា ក្រុមជនសង្ស័យដែលអាជ្ញាធរថៃកំពុងតែស្វែករកនោះមានចំនួន ២៩ នាក់ ជាជនជាតិថៃរស់នៅក្នុងប្រទេសអង់គ្លេស ដែលក្នុងនោះរួមមានទាំងស្ត្រីម្នាក់ដែលមានឈ្មោះថា Watana Ebbage អាយុ ៥៦ ឆ្នាំផងដែរ។ សូមបញ្ចាក់ថា ក្នុងអំឡុងពេលនេះរដ្ឋាភិបាលថៃកំពុងសិក្សាលើគម្រោងផ្កាយរណបមួយដែលមានតម្លៃរហូតដល់ទៅ ៩១,២ ពាន់លានបាត (ជិត ៣ លានដុល្លារអាមេរិក)៕

    អត្ថប​ទ៖ ភក្តី

    ប្រភព៖ bangkokpost

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay