ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ដូណល់ ត្រាំ ត្រូវបានជ្រើសឲ្យជាប់ជាបេក្ខភាពឈ្នះពានរង្វាន់ណូបែលសន្តិភាព

    BY Khmernote Media June 15, 2018
    លោក ដូណល់ ត្រាំ ត្រូវបានជ្រើសឲ្យជាប់ជាបេក្ខភាពឈ្នះពានរង្វាន់ណូបែលសន្តិភាព

    អ្នកនយោបាយជនជាតិន័រវែសពីរនាក់បានសម្រេចជ្រើសរើសលោកប្រធានាធិបតីអាមេរិក ដូណល់ ត្រាំ ឲ្យជាប់ជាបេក្ខភាព ឈ្នះពានរង្វាន់ណូបែលសន្តិភាព (Nobel Peace Prize) ប្រចាំឆ្នាំ ២០១៩ បន្ទាប់ពីលោក ដូណល់ ត្រាំ បានជួប និងពិភាក្សាជាមួយលោក គីម ជុងអ៊ុន ដើម្បីធានាឲ្យមានសន្តិភាពក្នុងពិភពលោក។ អ្នកនយោបាយពីររូបនេះរួមមានលោក Christian Tybring-Gjedde និងលោក Per-Willy Amundsen ពួកគាត់សុទ្ធតែបានអះអាងដូចគ្នាថា កិច្ចប្រជុំរវាងប្រធានាធិបតីអាមេរិក និងប្រមុខដឹកនាំកូរ៉េខាងជើងក្នុងប្រទេសសិង្ហបុរីនោះគឺជាជំហ៊ានដំបូង និងសំខាន់បំផុតមួយក្នុងផ្សះផ្សារ ការឈប់ប្រើប្រាស់អាវុធដាក់គ្នា និងធានាបាននូវសន្តិភាពពិភពលោកទាំងមូលតែម្តង។

    ក្រៅតែពីអ្នកនយោបាយទាំងពីររូបនេះ ក្រុមសភាអាមេរិកក៏បានសម្តែងនូវការគាំទ្រឲ្យលោក ដូណល់ ត្រាំ ជាប់ជាបេក្ខភាពឈ្នះពានមួយនេះផងដែរ។ សូមបញ្ជាក់ជូនថា ការជ្រើសរើសបេក្ខភាពសម្រាប់ឈ្នះពានណូបែលសន្តិភាពនឹងត្រូវធ្វើឡើងនៅក្នុងប្រទេសន័រវែលក្នុងពេលខាងមុខនេះ ហើយអ្នកអាចឈ្នះពាននេះ លុះត្រាតែមានសំឡេងបោះឆ្នោតគាំទ្រច្រើនជាងគេ ដូចនេះយើងរង់ចាំមើលទាំងអស់គ្នាថាចុងក្រោយលោក ដូណល់ ត្រាំ អាចឈ្នះពាននេះឬអត់?

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay