ភ័យបុកពោះ! ISIS កំពុងតែគំរាមវាយប្រហារព្រឹត្តិការណ៍ World Cup
យោងតាមសារព័ត៌មាន Dailymail ចុះផ្សាយបានឲ្យដឹងថា ក្រុម ISIS បានហៅគ្នីគ្នាឲ្យមកធ្វើការវាយប្រហារព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ដោយបានបង្ហោះរូបភាពបំផ្ទុះគ្រាប់បែកនៅកន្លែងនានានៅក្នុងប្រទេសរុស្ស៊ី។ រូបភាពមួយក្នុងចំណោមរូបភាពភេវរកម្មនោះ គឺបង្ហាញពីអណ្តាតភ្លើងកំពុងតែឆាបឆេះពហុកីឡាដ្ឋានមួយ និងឆាបឆេះនៅក្បែរកីឡដ្ឋាន Fisht Olympic ក្នុងទីក្រុង Sochi ថែមទៀតផង។
ការកោះហៅគ្នីគ្នាមួយទៀតរបស់ក្រុម ISIS ជាមួយនឹងពាក្យថា សម្លាប់ពួកវាឲ្យអស់ ជាភាសាបារាំងជាមួយនឹងរូបភាពកាប់មកលើ logo ការប្រកួត World Cup និងពហុកីឡាដ្ឋានរបស់រុស្ស៊ីផងដែរ ដែលនេះក៏ជាការគំរាមកំហែងដ៏ខ្លាំងផងដែរ។
គួររំលឹកផងដែរថា ទីក្រុង St Petersburg ជាទីក្រុងធំបំផុតទី២របស់រុស្ស៊ី ធ្លាប់រងការវាយប្រហារពីក្រុម ISIS ម្តងមកហើយ កាលពីខែមេសា ឆ្នាំមុន ដែលបានបណ្តាលឲ្យមនុស្ស១៤នាក់ស្លាប់បាត់បង់ជីវិត។ ពេលនេះសមត្ថកិច្ចរុស្ស៊ីកំពុងតែរឹតបន្តឹងផ្នែកសុវត្ថិភាព ក្នុងព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ពិភពលោក World Cup៕

អត្ថបទ៖ ឌី
ប្រភព៖ Dailymail