លោក Putin អះអាងថា ពេល World Cup នេះ បើស្រីៗរុស្សីចង់រួមភេទជាមួយបរទេស ក៏រួមទៅ រដ្ឋមិនហាមខាតទេ
លោកប្រធានាធិបតីរុស្សី Vladimir Putin ប្រកាសថា ស្ត្រីរុស្សីអាចរួមភេទជាមួយនឹងភ្ញៀវទេសចរណ៍ជុំវិញពិភពលោក ដែលមកទស្សនាព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោក World Cup នៅក្នុងប្រទេសរុស្សីបាន ប្រសិនបើពួកនាងចង់។ លោកបាននិយាយបន្ថែមទៀតថា ស្ត្រីជនជាតិរុស្សីទាំងអស់មានសិទ្ធក្នុងការសម្រេចចិត្ត ដោយខ្លួនរបស់ពួកនាងផ្ទាល់ ហើយស្ត្រីជនជាតិរុស្សីគឺជាស្ត្រីដែលល្អបំផុតនៅលើពិភពលោក។
សេចក្តីប្រកាសរបស់លោកប្រធានាធិបតីខាងលើនេះ គឺជាការឆ្លើយតបទៅនឹងសេចក្តីអំពាវនាវរបស់លោកស្រី Tamara Pletnyova អាយុ៧០ឆ្នាំ ដែលបានប្រកាសកាលពីមុនថ្ងៃបើកការប្រកួត World Cup ថា កុំឲ្យស្រ្តីរុស្សីទាំងអស់រួមភេទជាមួយភ្ញៀវទេសចរណ៍ ដែលមកកំសាន្តនៅរុស្សីអី ព្រោះគាត់មិនចង់ឃើញស្ត្រីទាំងនោះមានផ្ទៃពោះ និងមានកូនដោយគ្មានឪពុក នៅពេលដែល World Cup បានបញ្ចប់នោះទេ។
ការលើកឡើងរបស់លោកស្ត្រី ព្រោះស្ត្រីរុស្សីធ្លាប់មានបទពិសោធន៍អាក្រក់ដូចនេះម្តងហើយកាលពីឆ្នាំ ១៩៨០ ដែលកាលនោះរុស្សីជាម្ចាស់ផ្ទះរៀបកម្មវិធីកីឡាអូឡាំពិក ហើយបន្ទាប់ពីព្រឹត្តិការនេះទៅ ស្ត្រីរុស្សីជាច្រើនមានផ្ទៃពោះ ខណៈដែលគូស្នេហ៍របស់នាងបានត្រឡប់ទៅប្រទេសកំណើតវិញអស់។ សូមបញ្ជាក់ថា រុស្សីកំពុងមានសិទ្ធជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍បាល់ទាល់ពិភពលោក World Cup ២០១៨ ដែលចាប់ផ្តើមពីថ្ងៃពី ១៤ ខែ មិថុនា ដល់ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០១៨៕


អត្ថបទ៖ ភក្តី
ប្រភព៖ 9gag