PR

រំភើបហួសថ្លែង ពេលដែលអ្នកមិនរំពឹងថាឈ្នះរង្វាន់

BY
srey nuch
October 26, 2020

អតិថិជនម្នាក់រស់នៅ ខេត្តព្រៃវែង ដែលឈ្នះប្រាក់សុទ្ធ 1លានរៀល និងម្នាក់ទៀតរស់នៅខេត្តបន្ទាយមានជ័យ ឈ្នះរង្វាន់ប្រាក់សុទ្ធ 2 លានរៀលពីកម្មវិធីជល់ម៉ោរបស់ស្រាបៀរ អង្គរ ក្នុងខែតុលានេះ មានអារម្មណ៍រីករាយរំភើបដែលបានឈ្នះរង្វាន់នេះ។ បន្ទាប់ពីបានឈ្នះរង្វាន់ខ្លួនឯងអ៊ីចឹង ឥឡូវនេះទើបពួកគាត់ជឿថា រង្វាន់គឺមានពិតមែន អ្នកឈ្នះមានពិតមែន។

យោងតាមលោក សោម ចន្ទ័ណារ៉ាត ជាអ្នកតំណាងស្រាបៀរ អង្គរ ដែលតែងធ្វើបទសម្ភាសន៍ និងចុះទៅផ្តល់រង្វាន់ដល់អ្នកឈ្នះរង្វាន់ជាច្រើននាក់បានឲ្យដឹងថា “អតិថិជនយើងសប្បាយចិត្តមែនទែន នៅពេលយើងប្រគល់រង្វាន់ពិតៗដល់ដៃរបស់ពួកគាត់ ហើយអ្វីកាន់តែរំភើបនៅពេលពួកគាត់បានឈ្នះរង្វាន់ធំៗដូចជាមាសសុទ្ធ ប្រាក់លាន និងរង្វាន់ទូរស័ព្ទពីស្រាបៀរ អង្គរ។”

ជាមួយកម្មវិធីជល់ម៉ោរបស់ស្រាបៀរ អង្គរ អតិថិជននៅតែមានឱកាសឈ្នះរង្វាន់ជាច្រើនដូចជា BMW 730 Li Pure Excellence ទូរស័ព្ទ iPhone 11 Pro Max មាសសុទ្ធ 1 គីឡូ ទឹកប្រាក់ 1,000,000 រៀល 5,000,000 រៀល និងរង្វាន់ស្រាបៀរ អង្គរ ជាច្រើនកំប៉ុងក្នុងមួយកេស ដោយគ្រាន់តែគាស់ និងពិនិត្យមើលក្រវិលកំប៉ុងស្រាបៀរ អង្គរ។

គួរបញ្ជាក់ថា ស្រាបៀរ អង្គរ បានរកឃើញអ្នកឈ្នះរង្វាន់សរុបទាំងអស់ចំនួន 248 នាក់ហើយគិតត្រឹម ខែតុលា ឆ្នាំ 2020 នេះ។ សូមអបអរសាទរដល់អ្នកឈ្នះរង្វាន់ទាំងអស់។ អ្វីកាន់តែពិសេស គឺរង្វាន់ធំ រថយន្តទំនើប BMW 730 Li Pure Excellence មិនទាន់រកឃើញអ្នកឈ្នះនៅឡើយទេ។ ម្ចាស់រង្វាន់ធំនេះអាចជារូបអ្នកក៏ថាបាន។

ស្រាបៀរ អង្គរ មានលក់នៅគ្រប់ទីផ្សារ ភោជនីយដ្ឋាន កន្លែងប៊ីប៊ីឃ្យូ នៅទូទាំងប្រទេសកម្ពុជា។ ស្រាបៀរ អង្គរ មានមោទនភាពដែលបាននាំចេញទៅច្រើនជាង 8 ប្រទេស ដូចជាប្រទេសហូឡង់ បារាំង សហរដ្ឋអាមេរិក អូស្ត្រាលី នូវែលសេឡង់ ប៉ាពួញ៉ូហ្គីណេ និងប្រទេសកូរ៉េខាងត្បូង។

រីករាយពិសាស្រាបៀរ អង្គរ នៅថ្ងៃនេះ ហើយចាប់យកឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យជាមួយកម្មវិធីជល់ម៉ោរបស់ស្រាបៀរ អង្គរ។ អ្នកឈ្នះបន្ទាប់អាចជារូបអ្នក! ចាំថា គាស់កាន់តែច្រើន ឈ្នះកាន់តែច្រើន។

ពិសាគ្រឿងស្រវឹង សូមកុំបើកបរ

Share This Post: