ROLLS-ROYCE សូមស្វាគមន៍ ‘ថ្នាក់ឆ្នាំ 2020’ ថ្មីសមាជិកហាត់ការនៅ GOODWOOD
ថ្ងៃទី 26 ខែតុលា ឆ្នាំ 2020, Goodwood, West Sussex ក្រោមនិន្និវារណ៍ ម៉ោង 10.00 ព្រឹក GMT
• ការទទួលសមាជិកហាត់ការថ្មីដែលបានស្វាគមការមកកាន់គ្រួសារ Rolls-Royce
• ចំនួនក្នុងបញ្ជីនៃអ្នកចូលរួមនៅក្នុងគម្រោងសញ្ញាប័ត្រហាត់ការ Sir Ralph Robins
• ចាប់តាំងពី 2006 មកទល់នឹងពេលនេះ នៅក្នុងឆ្នាំទី 15 របស់ខ្លួន កម្មវិធីបានបណ្ដុះបណ្ដាលយុវជនក្មេងៗជាង 150 រូប
• ដែលនេះតំណាងឲ្យការចូលរួមចំណែកដ៏សំខាន់នៅក្នុងការការបណ្ដុះបណ្ដាលជំនាញ និងអប់រំបច្ចេកទេសនៅក្នុងវិស័យផលិតកម្មរបស់ចក្រភពអង់គ្លេស

“ការស្វាគមន៍សមាជិកហាត់ការថ្មីរបស់យើងខ្ញុំមកកាន់ Goodwood គឺជាព្រឹត្តិការណ៍ពិសេសប្រចាំឆ្នាំយ៉ាងពិតប្រាកដមួយ។ យុវជនក្មេងៗទាំងនេះបានឆ្លងកាត់ដំណើរការជ្រើសរើសដែលក្នុងនោះពួកគេបានបង្ហាញនូវសក្ដានុពលភាពធំធេង និងការប្ដេជ្ញាយ៉ាងមុតស្រួច។ វាពិតជាគួរឲ្យរំភើបឥតគណនាក្នុងការឃើញពួកគេរីកចម្រើនរុងរឿង និងក្លាយជាបុគ្គលដែលមានសមត្ថភាពទេពកោសល្យ និងអនាគតត្រចេះត្រចង់ដែលក្រុមហ៊ុនយើងខ្ញុំ និងប្រទេសជាតិ ត្រូវការដើម្បីទទួលបានជោគជ័យនាពេលអនាគត។ យើងខ្ញុំបានខិតខំប្រឹងប្រែងធ្វើការងារយ៉ាងខ្លាំងក្លា ទាំងនៅក្នុងអាជីវកម្មរបស់យើងខ្ញុំ ទាំងជាមួយនឹងគ្រឹះស្ថានដៃគូរបស់យើងខ្ញុំ ដើម្បីធានាថាបទពិសោធន៍ពីការហាត់ការរបស់ពួកគេនឹងមានភាពសំបូរបែប ចម្រុះ ពេញលេញ និងអាចផ្លាស់ប្ដូរជីវិតដូចដែលធ្លាប់បានផ្ដល់ជូនសម្រាប់គ្រប់គ្នាតាំងពីឆ្នាំ 2006។
“ថ្នាក់ឆ្នាំ 2020 ចូលរួមជាមួយនឹងយើងខ្ញុំនៅក្នុងស្ថានភាពមិនធម្មតាខ្លាំងមួយ។ យើងខ្ញុំមានមោទនភាពខ្លាំងណាស់ដែលយើងខ្ញុំអាចដំណើរការកម្មវិធីរបស់យើងខ្ញុំនៅក្នុងពេលដែលក្រុមហ៊ុនជាច្រើនកំពុងកាត់បន្ថយសកម្មភាពស្រដៀងគ្នានេះ និងនៅពេលដែលគ្រឹះស្ថានអប់រំនៅទូទាំងចក្រភពអង់គ្លេសកំពុងប្រឈមនឹងបញ្ហាយ៉ាងធ្ងន់ធ្ងរ។ យើងខ្ញុំបានធ្វើការកែប្រែចាំបាច់ជាច្រើនក្នុងការអនុវត្តអាជីវកម្មរបស់យើងខ្ញុំដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាតទូទាំងពិភពលោក ប៉ុន្តែការរក្សាទុកនូវគម្រោងហាត់ការជានិច្ចកាលគឺជាអាទិភាពមួយ។”
Torsten Müller-Ötvös នាយកប្រតិបត្តិរបស់ Rolls-Royce Motor Cars
Rolls-Royce Motor Cars បានស្វាគមន៍សមាជិកហាត់ការថ្មី 18 រូប – ‘ថ្នាក់ឆ្នាំ 2020’ – មកកាន់គ្រួសារ Rolls-Royce នៅ Goodwood, West Sussex។ សម្រាំងចេញពីប្រវត្តិបេក្ខជនដែលមានប្រវត្តិផ្សេងៗគ្នាជាច្រើន និងពីទូទាំងចក្រភពអង់គ្លេស សមាជិកហាត់ការថ្មីគឺជាក្រុមចុងក្រោយបំផុតក្នុងការចូលរួមក្នុងកម្មវិធីនេះតាំងពីកម្មវិធីចាប់បើកដំណើរការក្នុងឆ្នាំ 2006 មក។ ជាសរុប យុវជនក្មេងៗជាង 150 រូបបានចូលរួម ចំណាយពេលចន្លោះពីរទៅបួនឆ្នាំក្នុងការរៀនសូត្រជំនាញបច្ចេកទេស និងការអនុវត្តជាក់ស្ដែងក្នុងកម្រិតខ្ពស់ជាមួយនឹងអ្នកឯកទេស Rolls-Royce និងទទួលបានសញ្ញាប័ត្រផ្លូវការនៅក្នុងមហាវិទ្យាល័យក្នុងស្រុក។
‘ថ្នាក់ឆ្នាំ 2020’ រួមមានបេក្ខជនចំនួនប្រាំពីររូបសម្រាប់កម្មវិធីសញ្ញាប័ត្រហាត់ការ Sir Ralph Robins – ចំនួនក្នុងបញ្ជី។ ចាប់ផ្ដើមក្នុងឆ្នាំ 2019 កម្មវិធីនេះគឺជាកម្មវិធីហាត់ការរយៈពេលបួនឆ្នាំ ដែលនឹងនាំទៅដល់ការទទួលបានសញ្ញាប័ត្រពីសាកលវិទ្យាល័យ Chichester។
បន្ថែមលើកម្មវិធីហាត់ការ Rolls-Royce Motor Cars នឹងផ្តល់នូវឱកាសសាកល្បងការងារដែលមានរយៈពេលពីប្រាំមួយដល់ 12 ខែ សម្រាប់និស្សិតសកលវិទ្យាល័យជាង 50 រូបផងដែរ។ ក្រុមហ៊ុនក៏ដំណើរការកម្មវិធីថ្នាក់ឧត្តមសិក្សាប្រកបដោយជោគជ័យខ្ពស់មួយផងដែរ ដែលនឹងផ្ដល់នូវឱកាសចូលសិក្សាថ្មីនៅរៀងរាល់ឆ្នាំ។
ព័ត៌មានលម្អិតសម្រាប់ឱកាសនាពេលអនាគតទាំងអស់នឹងត្រូវបានចុះផ្សាយនៅ www.rolls-roycemotorcars.com ។
ព័ត៌មានបន្ថែម
លោកអ្នកអាចស្វែងរកព្រឹត្តព័ត៌មាន និងខិតប័ណ្ណព័ត៌មានទាំងអស់របស់យើងខ្ញុំ ក៏ដូចជារូបថត និងវីដេអូច្បាស់ខ្លាំងអាចដោនឡូតបាននៅគេហទំព័រផ្សព្វផ្សាយរបស់យើងខ្ញុំ PressClub ឬ ទីនេះបានផងដែរ។
កំណត់សម្គាល់
ក្រុមហ៊ុន Rolls-Royce Motor Cars គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធដែលកាន់កាប់ទាំងស្រុងដោយ BMW Group និងជាក្រុមហ៊ុនដាច់ដោយឡែកទាំងស្រុងពីក្រុមហ៊ុន Rolls-Royce plc ដែលជាក្រុមហ៊ុនផលិតម៉ាស៊ីនយន្តហោះ និងប្រព័ន្ធកង្ហារយន្ដហោះ។ អ្នកជំនាញជាង 2,000 នាក់បានបម្រើការងារនៅការិយាល័យកណ្ដាល និងរោងចក្រផលិតរបស់ Rolls-Royce Motor Cars នៅ Goodwood, West Sussex ដែលជាទីកន្លែងតែមួយគត់ក្នុងពិភពលោកដែលផលិតដោយដៃនូវរថយន្ដដ៏ប្រណិតបំផុតរបស់ក្រុមហ៊ុន។
ទំនាក់ទំនង | អាស៊ីប៉ាស៊ីភិច – ខាងត្បូង និងកណ្ដាល
Bussaraporn Charoenkulsak (Gaem) +66 8166 51995 bussaraporn.c@rrmcapac.com
Joyce Lua +60 16 200 6142 joyce.lua@rrmcapac.com
Cheryl Lim +65 9833 7321 cheryl.lim@rrmcapac.com
Chloe Bui +84 38 7717442 ^ chloe@rrmcapac.com
Hal Serudin +65 6838 9675 hal.serudin@rolls-roycemotorcars.com
Helpdesk +65 9017 6272 * info@rrmcapac.com
+66 830766196
*WhatsApp
^Zalo