ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងអប់រំ ប្រកាសពន្យាពេលការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បណ្ឌិត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រទៅសិក្សានៅប្រទេសថៃ ជំហានទី២

    BY Khmernote Media November 13, 2020
    ក្រសួងអប់រំ ប្រកាសពន្យាពេលការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បណ្ឌិត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រទៅសិក្សានៅប្រទេសថៃ ជំហានទី២

    យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការពន្យាពេលនៃការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បណ្ឌិត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រទៅសិក្សានៅព្រះរាជាណាចក្រថៃជំហានទីសម្រាប់ឆ្នាំសិក្សា២០២១-២០២២ បានធ្វើការជូនដំណឹងដល់បេក្ខជន ដែលបានប្រឡងជាប់ជំហានទី១ គម្រោងអាហារូបករណ៍ព្រះរាជឧបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជាលើវិស័យអប់រំ ទៅសិក្សានៅព្រះរាជាណាចក្រថៃសម្រាប់ឆ្នាំ២០២១-២០២២ នាសម័យប្រឡងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នៅមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិជ្រាបថា ការប្រឡងជំហានទី២ ដែលគ្រោងរៀបចំប្រឡងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅមណ្ឌលប្រឡងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងការសម្ភាសន៍នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានផ្អាករហូតដល់មានសេចក្តីជូនដំណឹងថ្មី៕

    Share This Post: