ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខណៈនេះ មានការភ្ញាក់ផ្អើលមួយកើតឡើង ក្រោយពលរដ្ឋឃើញមានផ្សែងហុយទ្រលោមក្បែរច្រកចូលមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ

    BY Khmernote Media November 13, 2020
    ខណៈនេះ មានការភ្ញាក់ផ្អើលមួយកើតឡើង ក្រោយពលរដ្ឋឃើញមានផ្សែងហុយទ្រលោមក្បែរច្រកចូលមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ

    (ព័ត៌មានបឋម)៖ កាលពីវេលាម៉ោង០៧ និង៣៥នាទីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ មានការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋ និងអ្នកដំណើរ ព្រោះឃើញមានផ្សែងហុយចេញតាមចន្លោះផ្ទះក្បែរច្រកចូលមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ផ្លូវ១៣៤ ជិតស្តុបឋានសួគ៌ ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញរថយន្តពន្លត់អគ្គិភ័យ ដើម្បីជួយអន្តរាគមន៍ផងដែរ។ តាមរយៈការរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា នៅកន្លែងកើតហេតុ ពុំមានមនុស្សរស់នៅទេ បិទទ្វារចោល៕

    Share This Post: