ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ចបានដឹកជញ្ជូន អ្នកទោសជាង១០០០នាក់ ត្រឡប់មកកាន់ពន្ធនាគារ ខេត្តបន្ទាយមានជ័យវិញ ក្រោយពីជំនន់ទឹកភ្លៀងបានស្រក

    BY Khmernote Media November 13, 2020
    សមត្ថកិច្ចបានដឹកជញ្ជូន អ្នកទោសជាង១០០០នាក់ ត្រឡប់មកកាន់ពន្ធនាគារ ខេត្តបន្ទាយមានជ័យវិញ ក្រោយពីជំនន់ទឹកភ្លៀងបានស្រក

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ PNN News បានឲ្យដឹងថា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងស្នងការដ្ឋាន ចំនួន ១០០នាក់ ជួយសម្រួលរៀបចំ នៅបរិវេណពន្ឋនាគារខេត្តបន្ទាយមានជ័យ និងកម្លាំង អធិការដ្ឋាននគរបាលក្រុង/ស្រុកចំនួន០៥ មាន ក្រុងសិរីសោភ័ណ ស្រុកព្រះនេត្រព្រះ ស្រុកស្វាយចេក ស្រុកថ្មពួក ស្រុកភ្នំស្រុក ជួយសម្រួលចរាចរណ៍តាមដងផ្លូវ ដើម្បីដឹកជញ្ជូនអ្នកជាប់ឃុំ ត្រឡប់មកកាន់ពន្ធនាគារ ខេត្តបន្ទាយមានជ័យ ក្រោយពីជំនន់ទឹកភ្លៀងបានស្រក។ លោកឧត្តមសេនីយ៍ស្នងការ ក៏បានក្រើនរំលឹកអោយបងប្អូនយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារប្រឆាំងជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ៕

    Share This Post: