ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុនសាមសុងបានប្រគល់មូលនិធិ 247,080,000លានរៀលទៅអាជ្ញាធរអប្សរាដើម្បីការពាររមណីយដ្ឋាន និង រៀបចំតំបន់សៀមរាប-អង្គរ

    BY Khmernote Media June 21, 2018
    ក្រុមហ៊ុនសាមសុងបានប្រគល់មូលនិធិ 247,080,000លានរៀលទៅអាជ្ញាធរអប្សរាដើម្បីការពាររមណីយដ្ឋាន និង រៀបចំតំបន់សៀមរាប-អង្គរ

    នៅថ្ងៃទី២០ខែមិថុនាឆ្នាំ២០១៨, សាខាក្រុមហ៊ុនថៃសាមសុងអាឡិកត្រូនិក បានរៀបចំ ពិធីចុះអនុស្សារណៈយោគយល់គ្នាជាមួយអាជ្ញាធរអប្សរានៅការិយាល័យក្រុមហ៊ុនសាមសុងក្នុងរាជធានីភ្នំពេញ។

    កម្មវិធីនេះប្រារព្ធឡើងក្នុងគោលបំណងដើម្បីប្រគល់ថវិកា ចំនួន247,080,000លានរៀល (ប្រមាណ 61,770 ដុល្លារអាមេរិក) ពីមូលនិធិនៃការលក់ទូរស័ព្ទ Samsung Galaxy “J” សេរី2016 ដែលបានសន្យានឹងធ្វើការឧបត្ថម្ភទឹកប្រាក់ 10,000 រៀលរាល់ការលក់ផលិតផល 1 គ្រឿង ។ ក្រុមហ៊ុនក៏បានធ្វើការផ្សព្វផ្សាយនិងជំរុញលើកទឹកចិត្តប្រជាជនតាមរយៈយុទ្ធនាការ “មោទនភាពជាតិក្នុងដៃអ្នក” ដោយប្រើប្រាស់រូបភាពអង្គរវត្តនៅលើប្រអប់ (box) និងនៅលើផ្ទាំងមុខ (theme) នៃទូរស័ព្ទដៃម៉ាក Samsung Galaxy “J” សេរី2016 ផងដែរ ក្នុងចេតនាបំផុសទឹកចិត្តស្រលាញ់និងមោទនភាពចំពោះប្រាង្គប្រាសាទដ៏មហាអច្ឋរិយៈរបស់កម្ពុជាយើង ។ រហូតមកទល់ពេលនេះ យើងជឿជាក់ថា ផលិតផល Samsung Galaxy “J” សេរី2016 បានលក់សំរេចអស់ពីលើទីផ្សារប្រទេសកម្ពុជាហើយ ទើបយើងសំរេចចិត្តជ្រើសរើសយកពេលវេលានេះដើម្បីបិទបញ្ចប់មូលនិធិ Samsung Galaxy “J” សេរី2016 នេះ ។

    មូលនិធិនេះនឹងប្រគល់ជូនទៅអាជ្ញាធរអប្សរាដើម្បីអភិវឌ្ឍវិស័យទេសចរណ៍និងរៀបចំរមណីយដ្ឋាននៅតំបន់សៀមរាប-អង្គរ និងកិច្ចការងារផ្សេងៗទៀតតាមទិសដៅការងាររបស់អាជ្ញាធរអប្សារា ។នេះបើតាមប្រសាសន៏របស់លោក Seungho Choiអគ្គនាយកសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា។

    លោកបានបន្តថា រូបភាពអង្គវត្តដែលបានបង្ហាញនៅលើប្រអប់ (box)និងនៅលើផ្ទាំងមុខ (theme)នៃទូរស័ព្ទដៃម៉ាក Samsung Galaxy “J” សេរី (J3 J5 និង J7)គឺបានបង្ហាញពីចេតនារបស់ក្រុមហ៊ុនដែលចង់ចូលរួមជាមួយប្រជាជនកម្ពុជាក្នុងការបំផុសទឹកចិត្តស្រលាញ់ អភិរក្សនិងថែរក្សាសម្បត្តិវប្បធម៌ដ៏ល្អមួយនេះផងដែរ។

    ចំណែក ឯកឧត្តម សុខ សង្វារ អគ្គនាយករងអាជ្ញាធរអប្សរាបានមានប្រសាសន៏ថា តាងនាមឲ្យអាជ្ញាធរអប្សរាជាតិខ្ងុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ និងកោតសរសើរចំពោះក្រុមហ៊ុនសាមសុងដែលបានបង្កើតគម្រោងនេះឡើង។យើងរីករាយក្នុងការទទួលយកមូលនិធិនេះ នឹងប្រើប្រាស់មូលនិធិនេះសំរាប់កិច្ចការងារក៏ប្រសើរក្នុងការថែទាំប្រាង្គប្រាសាទរបស់យើងឲបានល្អប្រសើរ។ខ្ញុំមានការរីករាយណាស់ដែលក្រុមហ៊ុនសាមសុង ដែលត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោកថាជាក្រុមហ៊ុនស្មាតហ្វូនធំជាងគេ បានសំរេចចិត្តបង្កើតកម្មវិធីល្អៗដើម្បីសង្គមកម្ពុជា ហើយខ្ញុំក៏សុំអំពាវនាវដល់ក្រុមហ៊ុនសាមសុង ក៏ដូចជាក្រុមហ៊ុនដ៏ទៃផ្សេងទៀតបន្តនូវកម្មវិធីនេះ ឫកម្មវិធីសង្គមផ្សេងៗជាបន្តទៀតដើម្បី អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ។

    ក្រៅពីសកម្មភាពសង្គម ខាងលើនេះក្រុមហ៊ុនសាមសុងក៏បានចូលរួចក្នុងការជួយសង្គមជាតិមានដូចជាការបរិច្ចាកឈាម, យុទ្ធការចែកមួកសុវត្ថិភាព,Love & Care និងវគ្គបណ្តុះបណ្តាលសាមសុង Tech Institute ផងដែរ។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay