ព័ត៌មានជាតិ
អ្នកលក់អនឡាញល្បីឈ្មោះ ទ្រី សុផានិត ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ក្រោយសន្លប់ពេលបញ្ចូនមកសាលាដំបូងរាជធានីភ្នំពេញ
BY Khmernote Media
November 13, 2020
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វើការស្ទាក់ឃាត់រថយន្ត Jeep មួយគ្រឿងពាក់ផ្លាកលេខ 2BI-3889 ដើម្បីចាប់ខ្លួនអ្នកលក់ផលិតផលតាមអនឡាញម្នាក់ឈ្មោះ ទ្រី សុផានិត អាយុ៣៩ឆ្នាំ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្ថិតនៅតាមផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការចាប់ខ្លួននេះ បានធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ហម ម៉េងសែ អនុប្រធាន និងជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។

បន្ទាប់ពីធ្វើការនាំខ្លួនអ្នកលក់អនឡាញល្បីឈ្មោះ ទ្រី សុផានិត ទៅធ្វើការសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញ ស្រាប់តែអ្នកនាង ទ្រី សុផានិត ហាក់មានបញ្ហាសុខភាព បណ្តាលអោយសន្លប់បាត់ស្មារតី ហើយត្រូវបានសមត្ថកិច្ចសែងដាក់ឡានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ៕ 



រូបភាព៖ Sorn Sopheak-ស៊ន សុភក្រ្ត