ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រោយពីបងស្រី ទ្រី សុផានិត ពេលបញ្ចូនមកសាលាដំបូង បែរជាសន្លប់និងបញ្ជូនទៅសង្គ្រោះបន្ទាន់ ពេលនេះអ្នកនាងទ្រីដាណាបានចេញសារលើហ្វេសបុករៀបរាប់បែបនេះ

    BY Khmernote Media November 13, 2020
    ក្រោយពីបងស្រី ទ្រី សុផានិត ពេលបញ្ចូនមកសាលាដំបូង បែរជាសន្លប់និងបញ្ជូនទៅសង្គ្រោះបន្ទាន់ ពេលនេះអ្នកនាងទ្រីដាណាបានចេញសារលើហ្វេសបុករៀបរាប់បែបនេះ

    កាលពីថ្ងៃនេះកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វើការស្ទាក់ឃាត់រថយន្ត Jeep មួយគ្រឿងពាក់ផ្លាកលេខ 2BI-3889 ដើម្បីចាប់ខ្លួនអ្នកលក់ផលិតផលតាមអនឡាញម្នាក់ឈ្មោះ ទ្រី សុផានិត អាយុ៣៩ឆ្នាំ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្ថិតនៅតាមផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការចាប់ខ្លួននេះ បានធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ហម ម៉េងសែ អនុប្រធាន និងជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។

    បន្ទាប់ពីធ្វើការនាំខ្លួនអ្នកលក់អនឡាញល្បីឈ្មោះ ទ្រី សុផានិត ទៅធ្វើការសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញ ស្រាប់តែអ្នកនាង ទ្រី សុផានិត ហាក់មានបញ្ហាសុខភាព បណ្តាលអោយសន្លប់បាត់ស្មារតី ហើយត្រូវបានសមត្ថកិច្ចសែងដាក់ឡានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ទាក់ទងនឹងករណីប្តឹងនេះអ្នកនាងទ្រីដាណា បានឆ្លើយតបតាមរយៈហ្វេសបុកថា៖ ការឈឺចាប់ដែលគ្មានអ្នកយល់😢😢និងរងភាពអយុត្តិធម៌កន្លងមក ជិតបានទទួលភាពយុត្តិធម៌មកវិញហើយ 😢 នាងខ្ញុំរំពឹងលើផ្លូវច្បាប់ជាអ្នករកយុត្តិធម៌ដល់នាងខ្ញុំ និងស្តារភាពស្អាតស្អំរបស់ខ្ញុំមកវិញ😢 រយៈពេលយូរមកហើយ ដែលខ្ញុំរស់នៅទាំងគ្រាំគ្រាផ្លូវចិត្ត ត្រូវគេជាន់ឈ្លី😭 គេយកឈ្មោះខ្ញុំខំសាងយ៉ាងយូរ ទៅលេងសើចសប្បាយ។ ប្រទេសមានច្បាប់ ខ្ញុំជឿជាក់លើច្បាប់។ ការបំពានអ្នកដទៃដោយការវាត្រូវដល់ពេលហើយ😢 អរគុណសន្តិភាព 🙏៕

    Share This Post: