ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ចឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ ពាក់ព័ន្ធ​ករណី​ប្រើអំពើហិង្សាយកដុំថ្មគប់ប្លន់យកម៉ូតូ នៅផ្លូវលេខ២០០៤ ខណ្ឌពោធិ៍សែនជ័យ

    BY Khmernote Media November 14, 2020
    សមត្ថកិច្ចឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ ពាក់ព័ន្ធ​ករណី​ប្រើអំពើហិង្សាយកដុំថ្មគប់ប្លន់យកម៉ូតូ នៅផ្លូវលេខ២០០៤ ខណ្ឌពោធិ៍សែនជ័យ

    រាជធានីភ្នំពេញ​៖​ តាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំង​ជំនាញ​របស់​ការិយាល័យ​ សហការ​ជាមួយ​កម្លាំង​ជំនាញ​របស់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​ ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​ នៅ​ចំណុច​កន្លែង​កំសាន្ត​ទំនប់​ប្រទាក់ក្រឡា​ ភូមិ​កូន​សត្វ​ ឃុំ​កូន​សត្វ​ ស្រុក​ទឹកឈូ​ ខេត្តកំពត​។

    ចាប់​យក​ម៉ូតូ​ចំនួន​០២​គ្រឿង​ ពាក់​ព​ន្ធ័​ប្រព្រឹត្ត​បទល្មើស​ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​ (​យក​ដុំ​ថ្ម​គប់​ប្លន់​យក​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០២០​ លេខ​តួ​ លេខ​ម៉ាស៊ីន​ ៥៧៦១៧១៩​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ ១II-៣៥៥៩)​ ប្រព្រឹត្ត​នៅ​ចំណុច​ម៉ាត​PM​ ផ្លូវ​លេខ​២០០៤​ ភូមិ​ត្រពាំង​ល្វា​២​ សង្កាត់​កា​កាប​១​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​០៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​២២​និង​៥០​នាទី​។​ ជនសង្ស័យ​មានឈ្មោះ​ ចាន់​ ថន​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ និង​ឈ្មោះ​ អៀ​ គី​ម​ស្រ៊​ន​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១០​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​ប្រហែល​ ១៦​និង​៣៦​នាទី​។​

    ​វត្ថុ​តាង​ចាប់​យក​រួមមាន៖ ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០២០​ លេខ​តួ​ លេខ​ម៉ាស៊ីន​ ៥៧៦១៧១៩​ គ្មាន​ស្លាក​លេខ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ ១II៣៥៥៩​ ចំនួន​ មួយ​បន្ទះ​,​ ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច​ ពណ៌​ស​លឿង​ លេខ​តួ​ លេខ​ម៉ាស៊ីន​ ៣២៩៣៤១​ ពាក់​ស្លាក​លេខ​ភ្នំពេញ​១GT​ ៣០២២,​ ទូរ​សព្ទ័​ដៃ​ចំនួន​ ០៤​ ។​

    ​ជន​រង​គ្រោះ​ឈ្មោះ​ ស៊ន​ វិសាល​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ អ្នក​ដឹក​ជញ្ជូន​អីវ៉ាន់​ ស្នាក់​នៅផ្ទះ​លេខ​៦០៩​ ផ្លូវ​បេតុង​ ភូមិ​តា​ងួ​ន​២​ សង្កាត់​កា​កាប​១​ ខណ្ឌ​ពោធិ​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។​

    ​សម្ភារៈ​បាត់បង់​រួមមាន៖ ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ ពណ៌​ខ្មៅ​ សេរី​ឆ្នាំ​ ២០២០​ លេខ​តួ​ លេខ​ម៉ាស៊ីន​ ៥៧៦១៧១៩​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ ១II-៣៥៥៩​ ។ បច្ចុប្បន្ន​ជនសង្ស័យ​ និង​វត្ថុ​តាង​ខាងលើ​ ការិយាល័យ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចាត់ការ​តាម​នីតិវិធី​ ៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post: