PR

Forest Interactive Cambodia ដាក់សម្ពោធន៍ដំណើរការប្រព័ន្ធសេវាកម្មបញ្ជាទិញអនឡាញ Wallet Codes

BY
Liny Chan
November 16, 2020

ភ្នំពេញ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០៖ ថ្ងៃនេះ ក្រុមហ៊ុន ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ ខេមបូឌា (Forest Interactive Cambodia) បានសម្ពោធន៍ និង ដាក់អោយប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធសេវាកម្មបញ្ជាទិញអនឡាញដែលមានឈ្មោះថា Wallet Codes: https://kh.wallet-codes.com/ សម្រាប់ឲ្យប្រជាជនកម្ពុជាបានប្រើប្រាស់ក្នុងទំរង់ជាប្រព័ន្ធហិរញ្ញវត្ថុឌីជីថលចាប់ពីពេលនេះតទៅ ។ ការបង្កើតឲ្យមានប្រព័ន្ធសេវាកម្ម Wallet Codes នេះ គឺជាទំនើបកម្ម ដ៏អស្ចារ្យមួយ ដែលអាចឲ្យប្រជាជនកម្ពុជានៅទូទាំងប្រទេស មានលទ្ធិភាពងាយស្រួលក្នុងការបញ្ជាទិញកញ្ចប់សេវាកម្មរបស់កម្មវិធីឌីជីថល Wallet Codes ដែលមានដូចជា ប័ណ្ណទូទាត់ហ្គេមអនឡាញ ប័ណ្ណទូទាត់សំរាប់កម្មវិធីទូរទស្សន៍ កម្មវិធីចំរៀង ការបញ្ជាទិញកម្មវិធីផ្សេងៗនៅតាមហាងទំនិញអនឡាញមានដូចជា Netflix iTunes Xbox Amazon និងពី Google ជាដើម ។

ប្រធានផ្នែកអភិវឌ្ឍន៍ទីផ្សារអាជីវកម្ម និងជាអ្នកតំណាងនៃក្រុមហ៊ុន Forest Interactive Cambodia លោក តូ សុខណាង បានបង្ហាញចំណាប់អារម្មណ៍ថា ការណ៍ដែលមានវត្តមានប្រព័ន្ធសេវាកម្មឌីជីថល Wallet Codes នៅប្រទេសកម្ពុជានេះ គឺជាភាពដ៏ចាំបាច់មួយ សម្រាប់ឲ្យប្រជាជនអាចប្រើប្រាស់ហិរិញ្ញវត្ថុឌីជីថលបានទូលំទូលាយជាងមុន បើទោះបីជាជាងពាក់កណ្តាលនៃប្រជាជនកម្ពុជាមាន ទូរស័ព្ទស្មាតហ្វូនប្រើប្រាស់ក៏ដោយ ប៉ុន្តែអត្រាប្រជាជនដែលប្រើប្រាស់ក្រេឌីតកាត (Credit Card) នៅមានកំរិតនៅឡើយ។ នេះបង្ហាញថាសេវាកម្មបញ្ជាទិញអនឡាញគឺនៅតែមានកំរិត នៅពេលដែលប្រជាជនភាគច្រើនអាចប្រើប្រាស់ប្រព័ន្ធអ៊ិនធើណិតបាន ប៉ុន្តែមិនមានលទ្ធភាពទទួលបានសេវាកម្មផ្សេងទៀតតាមរយៈការបញ្ជាទិញអនឡាញ ។
ក្រៅអំពីការចូលរួមពង្រឹងវិស័យហិរញ្ញវត្ថុឌីជីថលនៅកម្ពុជា យើងក៏បានផ្តល់នូវជំរើសដល់អ្នកប្រើប្រាស់ក្នុងការទូរទាត់ការបង់ប្រាក់តាមរយៈដៃគូរសហការ របស់យើង ដែលមានដូចជា Wingpay Pipay PayPal Visa/Master Card និងដៃគូផ្សេងៗជាច្រើនទៀត ។

ជាងនេះទៅទៀត ប្រព័ន្ធសេវាកម្ម Wallet Codes ក៏បានសហការជាមួយក្រុមហ៊ុនទូរស័ព្ទដទៃទៀត ចំនួន១៣ នៅទូទាំងប្រទេសចំនួន៤ ក្នុងតំបន់អាស៊ី ដោយបានផ្តល់នូវជំរើសដ៏សំបូរបែបរួមមានទាំង ហ្គេមកំសាន្ត និង កាតឌីជីថលផ្សេងទៀតមានដូចជា Mobile Legends, Garena Shells, STEAM Wallet, PUBG Mobile, PSN, Nintendo, Netflix Gift Card, iTunes Gift Card, Xbox Gift Card, Google Play Gift Card និង ប័ណ្ណផ្សេងៗជាច្រើនទៀត រួមជាមួយនឹងប្រូម៉ូសិនពិសេសៗផងដែរ៕

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់គេហទំព័រ៖ Facebook: https://www.facebook.com/walletcodeskh/
Forest Interactive Cambodia: https://kh.wallet-codes.com/
Youtube: Forest Interactive Cambodia

អំពីក្រុមហ៊ុន Forest Interactive: Forest Interactive ជាក្រុមហ៊ុនដែលបង្កើតនូវថ្នាលទូរស័ព្ទចល័ត (Mobile Platform) ដែលអាចឱ្យប្រតិបត្តិករទូរស័ព្ទចល័ត និង អ្នកផ្តល់មាតិកា (Content) បង្កើតបទពិសោធន៍ថ្មីសំរាប់អតិថិជនអោយកាន់តែប្រសើរជាមួយនឹងប្រព័ន្ឌដែលអាចផ្លាស់ប្តូរតាមបំណងបាននិងងាយស្រួលប្រើ។ ជាមួយនឹងបទពិសោធន៍ឧស្សាហកម្មអស់រយៈពេលជាងមួយទសវត្ស Forest Interactive បានពង្រីកសាខារបស់ខ្លួនតាមរយៈការចូលរួមនៃក្រុមបុគ្គលិកចំនួន ២៧ សញ្ជាតិនៅក្នុងការិយាល័យប្រចាំតំបន់ចំនួន ១៧ និងប្រទេសចំនួន ៣៩ ដោយប្រតិបត្តិការតាមរយៈការផ្តល់នូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតនិងទូលំទូលាយដល់ប្រតិបត្តិករទូរស័ព្ទចល័តជាង ៩០ និងដៃគូមាតិកា (Content Providers) ចំនួន ១២០ ដែលមានសមត្ថភាព ទទួលបាន អតិថិជន ជាង ១,៣ពាន់លាននាក់ នៅទូទាំងពិភពលោក។

Share This Post: