ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឆ្មក់បង្រ្កាបទីតាំងល្បែងស៊ីសងនៅ បេនឡានមុខផ្សារច្បារអំពៅ បានត្រឹមដកហូតតែសម្ភារ ចំណែកអ្នកលេងរត់បាត់ស្រមោលអស់

    BY Khmernote Media November 17, 2020
    ឆ្មក់បង្រ្កាបទីតាំងល្បែងស៊ីសងនៅ បេនឡានមុខផ្សារច្បារអំពៅ បានត្រឹមដកហូតតែសម្ភារ ចំណែកអ្នកលេងរត់បាត់ស្រមោលអស់

    រាជធានីភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោក រស់ សុភក្រ័ អភិបាលរងខណ្ឌ បានចុះបង្រ្កាបកន្លែងលេងល្បែងស៊ីសងមួយកន្លែង នៅចំនុចបេនឡាន មុខផ្សារច្បារអំពៅ ស្ថិតក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅវេលាម៉ោង១០:៣០នាទីព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

    តែហួសចិត្តពេលកម្លាំងចម្រុះចុះទៅដល់ បានត្រឹមតែដកហូតវត្ថុតាងដកហូត ទូរទស្សន៍ ០១គ្រឿង, កុំព្យទ័រ ០១ឈុត, ម៉ាស៊ីនព្រីន ០១គ្រឿង, ក្ដារអុក ០១, កាស្យូ(គិតលេខ) ចំនួន០១, ក្រដាសឆ្នោត មួយចំនួន។ រួចធ្វើកំណត់ហេតុ ដកហូតយកទៅរក្សាទុកតែប៉ុណ្ណោះ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: