ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) ផ្តល់ឱកាសដល់ និស្សិត សាលាបច្ចេកទេស ដុនបូស្កូ ភ្នំពេញ ចំនួន 82 នាក់ ធ្វើទស្សនកិច្ចសិក្សានៅ រោងចក្រកែច្នៃដែករបស់ខ្លួន
រាជធានីភ្នំពេញ,ថ្ងៃទី ២២ មិថុនា ឆ្នាំ ២០១៨
ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) បានសហការ និងអនុញ្ញាតអោយនិស្សិតឆ្នាំទី២ ដេប៉ាតឺម៉ង់អគ្គិសនី និងមេកានិច មកពី សាលាបច្ចេកទេស ដុនបូស្កូ ភ្នំពេញ ចំនួន ៨២ នាក់ ចុះធ្វើទស្សនកិច្ចសិក្សានៅរោងចក្រកែច្នៃដែករបស់ក្រុមហ៊ុន នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍ និងពង្រឹងវិស័យអប់រំនៅកម្ពុជា ។

ទស្សនកិច្ចសិក្សានេះ ជាការផ្តល់ឱកាសដ៏សំខាន់ដល់សិស្សនិសិត្សដែលត្រៀមបញ្ចប់ការសិក្សាធ្វើការស្វែងយល់ដោយផ្ទាល់នូវស្ថានភាព និងបរិយាកាសការងារជាក់ស្តែងក្នុងក្រុមហ៊ុន ដើម្បីទទួលបាននូវបទពិសោធន៏បន្ថែមលើចំណេះ ដឹង និងជំនាញរបស់ខ្លួន។ លើសពីនេះទៅទៀត សិស្សនិស្សិតក៏បានសិក្សាស្វែងយល់ដោយផ្ទាល់លើវិស័យឧស្សាហកម្ម ដែកដោយទទួលបាននូវបទពិសោធន៍ការងារជាក់ស្តែងដែលជាគ្រឹះដ៏សំខាន់ក្នុងការពង្រឹងសមត្ថភាព ដើម្បីត្រៀមខ្លួនទុកជាមុនសម្រាប់ការស្វែងរកការងារធ្វើក្រោយបញ្ចប់ការសិក្សា។ ទស្សនកិច្ចសិក្សានេះក៏បានបង្កើនទំនាក់ទំនងកាន់តែល្អផងដែររវាងនិស្សិត ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ក្រុមហ៊ុន ISI STEEL ថែមទាំងផ្តល់លទ្ធភាពឱ្យពួកគេបានស្វែងយល់លម្អិតអំពីស្ថានភាព និងលក្ខខណ្ឌការងារជាក់ស្តែងមុនពេលចេញបម្រើការងារនៅតាមបណ្តាក្រុមហ៊ុន និងរោងចក្រឧស្សាហកម្ម ផ្សេងៗ ។
កម្មវិធីទស្សនកិច្ចសិក្សានេះ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំ ក្រុមហ៊ុន ISI STEEL រួមជាមួយបុគ្គលិកក្រុមហ៊ុនផងដែរ ហើយក៏មានការធ្វើបទបង្ហាញអំពីលក្ខខណ្ឌការងារ និងផលិតផលដែករបស់ក្រុមហ៊ុន ការណែនាំអំពីខ្សែសង្វាក់ផលិតកម្មដែក និងប្រព័ន្ធស្តង់ដាសុវត្ថិភាព ស៥ (5S) សម្រាប់បុគ្គលិកបម្រើការងារក្នុងរោងចក្រ ISI STEEL ផងដែរ ។
សូមជំរាបផងដែរថា ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ISI STEEL បានក៏កើតឡើងនៅឆ្នាំ១៩៩៧ បច្ចុប្បន្នបានក្លាយទៅជាក្រុមហ៊ុនផលិតនិងចែកចាយដែកធំជាងគេ និងឈានមុខគេនៅប្រទេសកម្ពុជាដែលមានសមត្ថភាពផលិត រហូតដល់១៥,០០០តោនក្នុងមួយខែ ហើយផលិតផលទាំងនោះរួមមាន ដែកទីបមូល ទីបជ្រុង ដែកC ដែកU ដែកZ ដែកកំរាលព្រុំ IDECK សង្ក័សីញូម សង្ក័សីពណ៌ និង សង្ក័សីបិទស្នោរPU។ គ្រប់ផលិតផល ISI STEEL ទាំងអស់ត្រូវបានទទួលស្គាល់ ជឿជាក់ និងទុកចិត្តពីសំណាក់អតិថិជនដោយសារផលិតផលមានគុណភាពខ្ពស់ ដែលទាំងនេះស្តែងចេញពីភាពឧស្សាហ៏ព្យាយាម សុចរិតភាព និងគំនិតច្នៃប្រឌិតរបស់ក្រុមហ៊ុននៅក្នុងប្រតិបត្តិការ អាជិវកម្មរបស់ខ្លួន ៕
ព័ត៌មានបន្ថែមទាក់ទងនិងកម្មវិធីទស្សនកិច្ចសិក្សានេះ សូមទាក់ទង៖
- លោក សាមិត្ត វឌ្ឍនៈឧត្តម ប្រធានផ្នែកទីផ្សារ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល តាមរយៈទូរសព្ទលេខ 015-777-305 និង អ៊ីម៉ែល vatnakoudom.samith@isisteel.com.kh
– ឬចូលទៅកាន់គេហទំព័រ http://www.isisteel.com.kh/ ឬទំព័រហ្វេកប៊ុក ISI STEEL

