អន្តរជាតិ
អាសូរណាស់! យកឌុយខ្សែភ្លើងដោតព្រី ឆក់ស្លាប់ទាំងវ័យក្មេង
BY Khmernote Media
February 20, 2018
ខេត្តព្រៃវែង៖ ក្មេងប្រុសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ ក្រោយយកឌុយខ្សែភ្លើងដោតព្រី បណ្តាលឲ្យឆក់។ ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង០៥ និង៤៥នាទីថ្ងៃ១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិព្រកចំប៉ា ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង។
ជនរងគ្រោះ ឈ្មោះហ៊ី ហ័ន អាយុ៤ឆ្នាំ ត្រូវខ្សែភ្លើងឆក់ស្លាប់ដោយសារយកខ្សែភ្លើង ដែលជីដូនទុកលើគ្រែទៅដោតនឹងព្រីភ្លើង ហើយយកដៃលូកក្បាលមួលកំពូល។ សពកុមាររងគ្រោះត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕


