ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ដោយសារឥទ្ធិពលក្លិនផោម ធ្វើឲ្យយន្តហោះមួយគ្រឿងបង្ខំចិត្តចុះចតជាបន្ទាន់

    BY Khmernote Media February 20, 2018
    ដោយសារឥទ្ធិពលក្លិនផោម ធ្វើឲ្យយន្តហោះមួយគ្រឿងបង្ខំចិត្តចុះចតជាបន្ទាន់

    យន្តហោះមួយគ្រឿងត្រូវបង្ខំចិត្តចុះចត បន្ទាប់ពីមានអ្នកដំណើរម្នាក់ផោមច្រើនដងខ្លាំងពេក ដែលវាបង្កឲ្យមានសំឡេងរំខាន និងធ្វើអ្នកដំណើរផ្សេងទៀតខ្ពើមរអើមជាខ្លាំង។ ជើងហោះហើរនេះមានគោលដៅហោះចេញពីទីក្រុង ឌូបៃ ប្រទេស អារ៉ាប់រួមឆ្ពោះទៅកាន់ទី ក្រុង​អាំស្ទែដាំ ប្រទេសហូល្លង់។ យន្តដែលកើតមានមានបញ្ហាចម្លែកនេះគឺជាយន្តហោះប្រទេស HV6902  របស់ក្រុមហ៊ុន Transavia Airlines។

    ដើម្បីរក្សាកិត្តិយសរបស់អ្នកដំណើរ ដែលបង្កបញ្ហាដ៏កម្រនេះ គេមិនបានបង្ហាញអត្តសញ្ញាណពិតប្រាកដរបស់គាត់នោះទេ គេគ្រាន់ឲ្យដឹងថា គាត់ជាបុរសចំណាស់ម្នាក់តែប៉ុណ្ណោះ។ អ្នកដំណើរស្រីពីរនាក់ដែលអង្គុយនៅក្បែរបុរសម្នាក់នេះបានឲ្យដឹងថា បុរសចំណាស់នោះបានផោមជាប់គ្នារហូត ហើយផោមរបស់គាត់មានក្លិនអាក្រក់ខ្លាំងណាស់រហូតធ្វើឲ្យពួកនាងទ្រាំមិនបាន ទើបសម្រេចផ្តល់ដំណឹងដល់ក្រុមការងារអ្នកបើកយន្តហោះដើម្បីសូមធ្វើការចុះចតតែម្តង។

    ដូចនេះក្រុមការងារអ្នកបើកយន្តហោះបានសម្រេចធ្វើការចុះចតនៅក្នុងទីក្រុង Vienna ប្រទេសអូទ្រីស ជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហានេះ។ ក្នុងពេលចុះចតបុរសចំណាស់ត្រូវបានក្រុមវេជ្ជបណ្ឌិតត្រួតពិនិត្យសុខភាព និងឲ្យថ្នាំលេប បន្តិចបន្តួច ហើយយន្តហោះក៏បន្តដំណើរទៅមុខទៀតរហូតដល់គោលដៅ៕

    ភក្តី

    ប្រភព៖ huffingtonpost

    Share This Post:
    MPO4D jitutoto mpo4d Mpoplay