Vivo X21 ស្មាតហ្វូនដែល ជាបច្ចេកវិទ្យាស្កេនក្រយៅដៃលើអេក្រង់មុនដំបូងគេបង្អស់នៅលើពិភពលោក នឹងបង្ហាញវត្តមាននៅក្នុងទីផ្សារកម្ពុជាក្នុងពេលឆាប់ៗនេះដែរដាក់អោយមានការកម៉្មង់ពីថ្ងែនេះតទៅ
ក្រុមហ៊ុន vivo គ្រោងនឹងបញ្ចេញអាវុធដែលមានកាណុងធំរបស់ខ្លួនទៅក្នុងទីផ្សារក្នុងពេលឆាប់ៗនេះផងដែរហើយអ្នកលោកអាចកម៉្មង់បានចាប់ពីថ្ងៃនេះតទៅ។vivo X21 ពណ៌ខ្មៅ ជាស្មាតហ្វូនដែលមានកម្រិត Performances ខ្លាំងជាងគេនៅម៉ូឌែលផ្សេងៗរបស់ក្រុមហ៊ុន vivoដូចជា6 GB RAM 、AI face acess、Dual pixel sensors និងជាពិសេសនោះវាមានចំណុចពិសេសជាច្រើន ដែល vivo ជឿជាក់ថា វានឹងបាញ់ចំគោលដៅនៃយុទ្ធសាស្រ្តដែលខ្លួនបានរំពឹងទុកទៅក្នុងទីផ្សារ។
នេះជាលក្ខណៈសម្បតិ្តមួយចំនួនរបស់ vivo X21:
• មានរូបរាងស្រស់ស្អាតបែប High-Class
• មានវិមាត្រ (154.45 x 74.78 x 7.37)មីលីម៉ែត្រ និងមានទម្ងន់ 156.2 ក្រាម
• មានអេក្រង់ទំហំ 6.28 អ៊ីញ កម្រិត FullHD+ (1080 x 2280) pixels, Aspect Ratio 19:9 ដែលអាចបង្ហាញរូបភាពបានច្បាស់ល្អគ្រប់កាលៈទេសៈ
• ដំណើរការដោយ Android 8.1 និងស្បែក Interface ប្រភេទ FunTouch OS 4.0
• មានរ៉េមទំហំ 6GB និងអង្គផ្ទុកទិន្នន័យ 128GB + ថែមក្រៅបានដល់ទៅ 256GB
• មាន Chipset ជាប្រភេទ Qualcomm Snapdragon 660 និង CPU ជាប្រភេទ Octa-Core
• មានកាមេរ៉ាក្រោយភ្លោះទំហំ 12MPx2 + 5MP
• មានកាមេរ៉ាមុខពីរ មានទំហំ 12MPx2
• បំពាក់មុខងារឆ្លាតវៃក្នុងការថតរូប AI (Artificial Intelligence) ដូចជា AI Face Beauty និង AI HDR ដែលអាចឲ្យការថតរូបរបស់អ្នកបានកាន់តែស្រស់ស្អាត ងាយស្រួលក្នុងការថត និងជាពិសេសនោះវាអាចធ្វើការបានល្អ គ្រប់ស្ថានភាព និងទីកន្លែងដែលអ្នកថត។
• មានមុខងារ Face Access ជាប្រព័ន្ធសុវត្ថិភាពក្នុងការដោះសោរទូរសព្ទតាមរយៈការសម្គាល់មុខ ដែលវាធ្វើការបានលឿនល្អ
• មុខងារពិសេសថ្មី ការស្កេនសម្គាល់ស្នាមម្រាមដៃ នៅលើអេក្រង់តែម្តង ដែលវាពិតជាប្លែក និងនេះជាវត្តមាននៃស្មាតហ្វូនដំបូងគេ ដែលមានបច្ចេកវិទ្យាស្កេនក្រយៅដៃថ្មីលើអេក្រង់មុនដំបូងគេបង្អស់នៅលើពិភពលោក Sensor ពីរដែលអាចឲ្យស្មាតហ្វូននេះកាន់តែឆ្លាតវៃ និងធ្វើការតាម ការបញ្ជារបស់អ្នក បានកាន់តែរហ័ស
• មានមុខងារ AI Game ដែលជួយសម្រួលដល់ការលេងហ្គេមរបស់អ្នកបានកាន់តែរលូន និងគ្មានការរំខាន
• មានថាមពលថ្មទំហំ 3200 mAh
”
ទាំងនេះជាចំណុចស្នូលដែលមានបំពាក់នៅក្នុងស្មាតហ្វូនជំនាន់ក្រោយរបស់ vivo ដែលវាមានឈ្មោះថា X21។ ស្មាតហ្វូននេះក៏នឹងមានវត្តមាននៅក្នុងប្រទេសកម្ពុជាយើងក្នុងពេលឆាប់ៗផងដែរ។ បើអ្នកមានចំណប់អារម្មណ៍ និងចង់ក្លាយខ្លួនជាម្ចាស់របស់ vivo X21 នេះ អ្នកអាចចាប់កុម៉្មង់វាបាននៅក្រុមហ៊ុន vivo និងតាមបណ្តាហាងទូរសព្ទនានាដែលជាតំណាងចែកចាយរបស់ vivo ចាប់ពីថ្ងៃទី 23មិថុនានេះតទៅ។ vivo X21 នឹងមកដល់ជាមួយពណ៌ខ្មៅ និង មានតម្លៃខ្លួន $599 ជាមួយនឹងការផ្តល់ កាដូបាល់ទាត់ ទៀតផងដែរ។
