ទីផ្សារទូទាត់តាមប្រព័ន្ធអេឡិចត្រូនិចបានកើនឡើងយ៉ាងរឹងមាំនៅក្នុងប្រទេសកម្ពុជា ដែលក្នុងនោះ ៦៥ ភាគរយ គឺចំណែកទីផ្សាររបស់ VISA កាត
ភ្នំពេញ ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០១៨ ៖ Visa គឺជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិចអន្តរជាតិដ៏ធំបំផុតមួយនៅក្នុងពិភពលោក បានប្រកាសថា ខ្លួនមានកំណើនយ៉ាងរឹងមាំនៅក្នុងប្រទេសកម្ពុជានៅឆ្នាំ២០១៧ ដោយចំនួន វីសា កាត នៅក្នុងប្រទេសនេះ បានកើនឡើង ៦៥ភាគរយ ធៀបទៅនឹងឆ្នាំមុន1។ Visa ក៏បានមើលឃើញថាបរិមាណទូទាត់សរុប និងតម្លៃសរុបនៃប្រតិបត្តិការនៅលើបណ្តាញរបស់ខ្លួនកើនឡើង ៣០ភាគរយ រៀងៗខ្លួន ខណៈពេលដែលក្រុមហ៊ុនបានបង្កើនចំនួនទីតាំងដែលទទួលការទូទាត់ចំណាយដោយកាតរបស់ខ្លួន បាន ២០ភាគរយ 2 ។

អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រង វីសា ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “វាមានហេតុផលច្រើនណាស់សម្រាប់សុទិដ្ឋិនិយមលើសេដ្ឋកិច្ចកម្ពុជា។ ជាចម្បងយើងឃើញថា GDP ជាតិបានកើនឡើង៧ភាគរយ កាលពីឆ្នាំមុន 3 ខណៈពេលដែលតួលេខពីបណ្តាញរបស់យើងចង្អុលបង្ហាញយ៉ាងច្បាស់ពីកំណើននៃសកម្មភាពសេដ្ឋកិច្ច។ ខណៈសេដ្ឋកិច្ចកម្ពុជាបន្តវិវត្ដន៍នឹងធ្វើសមាហរណកម្មជាមួយសេដ្ឋកិច្ចពិភពលោក យើងរំពឹងថានឹងមានការកើនឡើងនូវការទូទាត់សាច់ប្រាក់តាមរយៈអេឡិចត្រូនិកខណៈពេលដែលអតិថិជន និងអាជីវកម្មកាន់តែច្រើន កំពុងស្វែងរកអត្ថប្រយោជន៍ពីភាពឆាប់រហ័ស ភាពងាយស្រួល និងសុវត្ថិភាព ជាងសាច់ប្រាក់ “។
ក្នុងរយៈពេល ១២ ខែចុងក្រោយនេះ វីសា បានអនុវត្តនូវគំនិតផ្តួចផ្តើមជាច្រើនដើម្បីជួយពង្រីកការប្រើប្រាស់ការទូទាត់សាច់ប្រាក់តាមរយៈអេឡិចត្រូនិកក្នុងប្រទេសកម្ពុជា ដែលរួមមានការសហការជាមួយគ្រឹះស្ថានអង្គរ ដើម្បីអនុញ្ញាតិឲ្យប្រើប្រាស់វីសាកាត ក្នុងការទិញប័ណ្ណសម្រាប់ចូលទស្សនារមណីយដ្ឋានប្រាសាទអង្គរវត្ត។

អ្នកស្រីបានបន្តលើកឡើងទៀតថា៖ “នៅឆ្នាំ ២០១៦ ប្រទេសកម្ពុជាបានទទួល ភ្ញៀវទេសចរជាង ៥លាននាក់ ដែលកើនឡើងជិតពីរដងនៃចំនួនភ្ញៀវទេសចរ កាលពីប្រាំឆ្នាំមុន។ ដូច្នេះយើងយល់ថាវាមានសារៈសំខាន់ណាស់ដែលយើង ដើរតួយ៉ាងសកម្មក្នុងការជួយ ពង្រឹងហេដ្ឋារចនាសម្ព័ន្ធការទូទាត់ប្រាក់របស់ប្រទេសកម្ពុជាដើម្បីឱ្យប្រជាជនមកពី ជុំវិញពិភពលោកអាចទូទាត់ប្រាក់ប្រកបដោយប្រសិទ្ធភាព និងមានសុវត្ថិភាព នៅរមណីយដ្ឋានប្រាសាទអង្គរវត្ត ក៏ដូចជានៅតំបន់ទេសចរណ៍សំខាន់ៗជាច្រើនទៀតនៅ កម្ពុជា”។ ជាផ្នែកមួយនៃផែនការរបស់ខ្លួនក្នុងការបង្កើនល្បឿនផែនទីបង្ហាញផ្លូវនៃការទូទាត់តាមរយៈឌីជីថលសម្រាប់ប្រទេសកម្ពុជា វីសា កំពុងកំណត់គោលដៅដើម្បីធ្វើឱ្យផលិតផលរបស់ខ្លួនកាន់តែមានភាពច្នៃប្រឌិតបន្ថែមទៀតដូចជាការទូទាត់សាច់ប្រាក់តាមរយៈការស្កេនកូដ QR កូដ និងការបង់ប្រាក់តាមប្រព័ន្ធ Contactless ក្នុងឆ្នាំនេះ ដើម្បីបម្រើអតិថិជនឱ្យកាន់តែប្រសើរឡើង។
ការទូទាត់សាច់ប្រាក់តាមរយៈ QR កូដ អតិថិជនអាចប្រើប្រាស់ស្មាតហ្វូនរបស់ខ្លួនដើម្បីស្កេនកូដ QR ហើយប្រាក់ត្រូវបានផ្ញើពីគណនីធនាគាររបស់អតិថិជន ទៅអ្នកលក់ ខណៈពេលដែលការទូទាត់តាមប្រព័ន្ធ Contactless អតិថិជនគ្រាន់តែដាក់កាតប៉ះម៉ាស៊ីនទូទាត់ប្រាក់កន្លែងលក់ទំនិញប៉ុណ្ណោះ ដើម្បីធ្វើប្រតិបត្តិការទូទាត់ប្រាក់។

អ្នកស្រី បានបន្ថែមថា៖«ដោយសម្លឹងឆ្ពោះទៅមុខយើងនឹងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការព្យាយាមពង្រីកបណ្តាពាណិជ្ជករ និងពង្រីកបណ្តាការប្រើប្រាស់ ការទូទាត់តាមរយៈអេឡិចត្រូនិចទោះបីជាវាត្រូវប្រើប្រាស់សម្រាប់ទិញទំនិញធំៗដូចជាគ្រឿងសង្ហារឹមថ្មី យានជំនិះ ឬសម្រាប់ការចំណាយប្រចាំថ្ងៃដូចជាការចាក់ប្រេងឥន្ធនៈ ឬទិញគ្រឿងទេស។ គោលដៅរបស់យើងពិតជាធ្វើឱ្យការទូទាត់មានភាពសាមញ្ញ សុវត្ថិភាព និង ងាយស្រួល ជាងមុន សម្រាប់អតិថិជននៅទីនេះ ដូច្នេះពួកគាត់អាចទទួលបានអត្ថប្រយោជន៍ ពីការរីកចំរើនលូតលាស់នៃសេដ្ឋកិច្ចមួយនេះ។

អំពី Visa
Visa Inc. (NYSE: V) គឺជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់អន្តរជាតិ ដែលបានតភ្ជាប់អតិថិជន អាជីវកម្ម ស្ថាប័នហិរញ្ញវត្ថុ
និងរដ្ឋាភិបាលនៅក្នុងប្រទេស និងដែនដីជាង ២០០កន្លែង ដើម្បីទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច ដែលមានល្បឿនលឿន
សុវត្ថិភាព និងអាចទុកចិត្តបាន។ យើងបានធ្វើប្រតិបត្តិការដំណើរការ បណ្តាញទំនើប ឈានមុខគេបំផុតមួយរបស់ពិភពលោកគឺ
VisaNet ដែលមានលទ្ធភាពគ្រប់គ្រងប្រតិបត្តិការជាង ៦៥,០០០ប្រតិបត្តិ ក្នុងមួយវិនាទី ដោយមានការការពារការក្លែងបន្លំសម្រាប់អ្នកប្រើប្រាស់ និងធានាការទូទាត់ប្រាក់ចំពោះពាណិជ្ជករ។ ក្រុមហ៊ុន Visa មិនមែនជាធនាគារទេ ហើយពុំមានចេញប័ណ្ណ ពង្រីកប័ណ្ណឥណទាន ឬកំណត់អត្រា និងថ្លៃឈ្នួលសម្រាប់អតិថិជនឡើយ។ ក៏ប៉ុន្តែការបង្កើតថ្មីរបស់ ក្រុមហ៊ុន Visa អាចជួយអតិថិជនរបស់ខ្លួន ដែលជា ស្ថាប័នហិរញ្ញវត្ថុ ឱ្យផ្តល់ជម្រើសដល់អតិថិជនរបស់ខ្លួន កាន់តែច្រើនថែមទៀតដូចជា៖ បង់ប្រាក់ឥឡូវនេះដោយប្រើប័ណ្ណឥណពន្ធ ទូទាត់ប្រាក់ជាមុន ឬនៅពេលក្រោយជាមួយប័ណ្ណឥណទាន។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ គេហទំព័រ www.visa.com/about-visa,
visacorporate.tumblr.com និង@VisaNews.
សម្រាប់ព័ត៌មានផ្សេងទៀតសូមទាក់ទង៖
Ms. Nguyen Quynh Trang
Visa Worldwide Pte. Limited
Tel: +84 909 694 186
Email: tquynh@visa.com
