ខ្មែរណូត

ស្វែងរក

  • PR

    Vivo X21 ស្មាតហ្វូន ដាក់លក់ជាផ្លូវការក្នុងប្រទេសកម្ពុជាយើងចាប់ពីពេលនេះទៅហើយនៅក្នុងកាជាវផលិតផលស្មាតហ្វូន vivo X21 លោកអ្នកនឹងទទួលបានកញ្ចប់កាដូដ៏ស្រស់ស្អាតយ៉ាងពិសេសសម្រាប់រដូវកាល FIFA World Cup 2018 នេះ!

    BY Khmernote Media June 26, 2018
    Vivo X21 ស្មាតហ្វូន ដាក់លក់ជាផ្លូវការក្នុងប្រទេសកម្ពុជាយើងចាប់ពីពេលនេះទៅហើយនៅក្នុងកាជាវផលិតផលស្មាតហ្វូន vivo X21 លោកអ្នកនឹងទទួលបានកញ្ចប់កាដូដ៏ស្រស់ស្អាតយ៉ាងពិសេសសម្រាប់រដូវកាល FIFA World Cup 2018 នេះ!

    ស្មាតហ្វូនដែលមានបច្ចេកវិទ្យាស្កេនក្រយៅដៃលើអេក្រង់មុនដំបូងគេបង្អស់លើពិភពលោក នោះគឺ Vivo X21 នេះតែម្ដង ដោយវាបានធ្វើការប្រកាសចេញកាលពីត្រីមាសទី ១ កន្លងទៅ និងទទួលការចាប់អារម្មណ៍មិនស្ទើរនោះទេ នៅទូទាំងពិភពលោក ហើយនៅក្នុងប្រទេសកម្ពុជាយើង ក៏មានអ្នកចាប់អារម្មណ៍ច្រើនផងដែរ ដូចនេះហើយទើបក្រុមហ៊ុន Vivo ប្រចាំប្រទេសកម្ពុជាបានពាំនាំយក Vivo X21 នេះចូលមកជាផ្លូវការតែម្ដង ដោយលោកអ្នកអាចរកជាវបាននៅតាមបណ្ដាហាងចែកចាយផលិតផល Vivo ដែលនៅជិតលោកអ្នកបំផុត។

    ដោយសម្រាប់រាល់ការជាវ Vivo X21 មានតម្លៃ ៥៩៩ ដុល្លារ ចាប់ពីថ្ងៃនេះតទៅ លោកអ្នកនឹងទទួលកញ្ចប់កាដូបាល់ទាត់មួយ ដែលមានស្លាកសញ្ញា Vivo ពិសេសបំផុតសម្រាប់រដូវកាល FIFA World Cup 2018 នេះ និងកញ្ចប់ស៊ីមស្មាតធំហ្មង៎ពីក្រុមហ៊ុនស្មាត រយៈពេល ១៦ សប្ដាហ៍ដោយឥតគិតថ្លៃផងដែរ។ គួរបញ្ជាក់ផងដែរថា Vivo ជាស្មាតហ្វូនដែលមានរូបរាងទាន់សម័យ ប្រើប្រាស់អេក្រង់លាតធំជាប្រភេទ Super AMOLED ទំហំ ៦.២៨ អ៊ីញ និងមានកម្រិតបង្ហាញរូបភាព Full HD+ (1080 x 2280 ភិចស៊ែល) និងអាចស្កេនក្រយៅដៃលើអេក្រង់តែម្ដង ដែលមានដំណើរដូចជាស្កេនតាមរយៈស៊េនស័រ ខាងក្រោយ ឬ នៅលើប៊ូតុង Home អញ្ចឹងដែរ។ ផ្នែកខាងក្រោយ របស់វាក៏ទាន់សម័យផងដែរ ដោយត្រូវប្រើប្រាស់សារធាតុអាលុយមីញ៉ូមពេញមួយតួខ្លួន មានកាមេរ៉ាទម្រង់បញ្ឈរ ប្រើប្រាស់លេនទំហំ 12×2 មេហ្គាភិចស៊ែល (24M Photosensitive Units) Aperture f/1.8 និងកាមេរ៉ាជំនួយមួយគ្រាប់ទៀតទំហំ ៥ មេហ្គាភិចស៊ែល ដើម្បីបង្កើតជាមុខងារថត AI Portrait, ថតពង្រីក និង Wide Aperture ជាដើម ចំណែកកាមេរ៉ាខាងមុខវិញ មានទំហំ 12×2មេហ្គាភិចស៊ែល (24M Photosensitive Units) Aperture f/2.0 និងមានមុខងារ AI Beauty និង Portrait ថែមទាំងប្រើប្រាស់ដោះសោរដោយស្កេនទម្រង់មុខលឿនផងដែរ។

    ផ្នែកកម្លាំងម៉ាស៊ីន Vivo X21 ត្រូវបានប្រើប្រាស់មកជាមួយនឹង៖
    • បន្ទះឈីប Snapdragon 660
    • ស៊ីភីយូ ៨ គ្រាប់មានល្បឿន ២.២ + ១.៨ ជីកាហឺត
    • រ៉េមទំហំ ៦ ជីកាបៃ
    • អង្គផ្ទុកទិន្នន័យ ១២៨ ជីកាបៃមកស្រាប់ និងអាចថែមមេម៉ូរីដល់ ២៥៦ ជីកាបៃទៀត
    • ដំណើការដោយ Android Oreo 8.1 ចុងក្រោយ និង FunTouch 4.0
    • មានថាមពលថ្ម ៣,២០០ មីលីអំពែ និងមានបច្ចេកវិទ្យាសាកថ្មលឿន
    សរុបមក Vivo X21 គឺជាស្មាតហ្វូនដែលផ្ដោតសំខាន់ទៅលើភាពទាន់សម័យ ជាមួយនឹងអេក្រង់លាតធំ ជាប្រភេទអេក្រង់ថ្លៃបង្ហាញច្បាស់ល្អ អាចស្កេនក្រយៅដៃលើអេក្រង់, មានកាមេរ៉ាប្រើប្រាស់បច្ចេកវិទ្យា AI ទាំងមុខទាំងក្រោយ មុខងារដោះសោដោយស្កេនទម្រង់មុខ, មានកម្លាំងម៉ាស៊ីនបង្គួរ អមជាមួយរ៉េមធំ អង្គផ្ទុកទិន្នន័យធំ និងប្រព័ន្ធដំណើរការចុងក្រោយ។ ប្រសិនបើប្រិយមិត្តមានចំណាប់អារម្មណ៍ អាចស្វែងរកជាវបាន នៅតាមបណ្ដាហាងចែកចាយផលិតផល Vivo ទាំងអស់ដែលនៅជិតលោកអ្នកបំផុត។
    ដោយ : Phearum
    ប្រភព : Vivo Cambodia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay