អន្តរជាតិ
បើមិនចង់មានបញ្ហាទេ កុំប្រើប្រាស់ឱសថបំប៉នផ្លូវភេទនេះឲ្យសោះ
BY Khmernote Media
February 21, 2018
រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាស ហាមមិនឲ្យប្រជាពលរដ្ឋប្រើប្រាស់ឪសថបំប៉នផ្លូវភេទបុរសឈ្មោះ GOODMAN ដែលផលិតនៅប្រទេសអាមេរិក ដែលឪសថបំប៉នផ្លូវភេទបុរសនេះគ្មានចុះបញ្ចីកា គ្មានការត្រួតពិនិត្យ គ្មានការអនុញ្ញាតឲ្យនាំចូល។
ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរឹងទៅតាមផ្លូវច្បាប់ ចំពោះក្រុមហ៊ុន ឬជនណា ដែលនាំចូល និងចែកចាយឪសថបំប៉នផ្លូវភេទបុរសឈ្មោះ GOODMAN គ្មានចុះបញ្ចីកាខាងលើនេះ៕
