OPPO Find X អ្នកឈានមុខគេទាំងបច្ចេកវិទ្យា និងការរចនា
OPPO Find X ដែលបានធ្វើការសម្ពោធនាថ្ងៃទី១៩មិថុនា នៅទីក្រុងប៉ារីសគឺម៉ូដែលទូរស័ព្ទដែលប្រកបដោយបច្ចេកវិទ្យានិងការរចនាឈានមុខគេ។ បើនិយាយអំពីកំរិតលាតនៃអេក្រង់ យើងដឹងហើយថា ក្រុមហ៊ុនទូរស័ព្ទធំៗជាច្រើនបានធ្វើការសិក្សានិងស្វែងរកការឌីហ្សាញដើម្បីធ្វើឲ្យទូស័ព្ទរបស់ខ្លួនមានផ្ទៃអេក្រង់លាតធំជាងគេ។ ក្នុងនោះក្រុមហ៊ុនApple បានបញ្ចេញម៉ូដែល iPhone X ដែលមានអេក្រង់លាតមុនគេ ប៉ុន្តែវាជាអេក្រង់ក្បាលឆកដែលទុកកន្លែងសម្រាប់កាមេរ៉ា ហើយមានការលើកឡើងជាច្រើនថា ការរចនាក្បាលឆកបែបនេះគឺមិនស្អាតនោះទេ។
ចំណែកឯក្រុមហ៊ុន Samsung ក៏បានបានធ្វើការប្រើប្រាស់រចនាបទអេក្រង់កោងគែមសងខាងដើម្បីឲ្យទូរស័ព្ទទាំងមូលមានអេក្រង់ធំ តែវានៅតែមិនអាចសម្រេចបានព្រោះនៅតែមានកន្លែងដាក់កាមេរ៉ានិងគែមខាងក្រោមធំ។ ប៉ុន្តែមកដល់ពេលនេះ ក្រុមហ៊ុនOPPO បានបង្ហាញពីភាពខ្លាំងរបស់ខ្លួននៅលើម៉ូដែលសំខាន់ប្រចាំឆ្នាំរបស់ខ្លួននោះគឺ OPPO Find X ។ OPPO Find X ធ្វើបានយ៉ាងល្អជាងគេ ក្នុងការរចនាអេក្រង់លាតពេញផ្ទៃស្ទើតែគ្មានគែមតែម្តង ដែលវាមានវិមាត្រ 19.5:9 និងកំរិតលាតនៃអេក្រង់ធំជាងគេរហូតដល់ 93.8% ដោយវាបានធ្វើឲ្យផ្ទៃគែមខាងក្រោមនៃទូរស័ព្ទនៅសល់តូចជាងគេបំផុតដែលមានកម្រាស់ត្រឹមតែ 3.4mm ប៉ុណ្ណោះ ដែលនេះអាចជាដំណោះស្រាយទៅលើអេក្រង់លាត ហើយអាចនឹងមានក្រុមហ៊ុនផ្សេងទៀតយកលំនាំតាមនាពេលខាងមុន។

ចំពោះការឌីហ្សាញរបស់ OPPO Find X វិញត្រូវបានឲ្យដឹងថា វាបានរួមផ្សំនូវសិល្បៈនិងបច្ចេកវិទ្យាបញ្ចូលគ្នា ដែលរចនាឡើងពី 3D glass ទាំងខាងមុខនិងខាងក្រោយដែលធ្វើឲ្យរូបរាងនៃទូរស័ព្ទទាំងមូលមានភាពប្រណិត ចំនុចនេះហើយដែលធ្វើឲ្យក្រុមហ៊ុម OPPO អាចធ្វើការសម្ពោធម៉ូដែល Find Xនៅក្នុងសារមន្ទីរ Louvre ដ៏ល្បីរបស់ប្រទេសបារាំងបាន ត្បិតអីវាមានលក្ខខណៈស្រដៀងទៅនឹងរចនាបទរបស់សារមន្ទីរមួយនេះ។ ហើយអ្វីដែលកាន់តែធ្វើឲ្យគេភ្ញាក់ផ្អើលនោះគឺ ក្រុមហ៊ុនOPPOបានសហការណ៍ជាមួយនឹងក្រុមហ៊ុនរថយន្តដ៏ប្រណិត Lamborghini ក្នុងការបង្កើតនូវ Find X Lamborghini Edition។
យើងដឹងហើយថា ក្រុមហ៊ុនLamborghiniគឺជាក្រុមហ៊ុនរថយន្តស៊េរីទំនើបដែលយកចិត្តទុកដាក់ទៅលើគុណភាព ល្បឿននិងបច្ចេកវិទ្យាជាចម្បង ការដែលក្រុមហ៊ុនមួយនេះសម្រេចចិត្តសហការណ៍ជាមួយក្រុមហ៊ុន OPPO ក្នុងការផលិតនូវ Find X Lamborghini Edition គឺដោយសារតែក្រុមហ៊ុនទូរស័ព្ទមួយនេះបានបំពេញនូវលក្ខខណ្ឌដូចទៅនឹងអ្វីដែលក្រុមហ៊ុន Lamborghini ចង់បាន។
Find X Lamborghini Edition នឹងមានអង្គផ្ទុកទិន្ន័យរហូតដល់512GB បំពាក់ជាមួយនូវបច្ចេកវិទ្យាសាកថ្មកំពូលលឿន Super VOOC ដែលអាចសាកថ្មឲ្យពេញក្នុងរយៈពេលត្រឹមតែ៣៥នាទីតែប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា OPPO Find Xត្រូវបានដាក់សម្ភោធជាផ្លូវការនាថ្ងៃទី១៩មិថុនា ឆ្នាំ២០១៨នៅអឺរ៉ុបកន្លងមកនេះ ចំនែកឯតម្លៃវិញគឺ OPPO Find X version ធម្មតាមានតម្លៃ៩៩៩អឺរ៉ូ ហើយចំណែកឯ Find X Lamborghini Editionវិញគឺមានតម្លៃ១៦៩៩អឺរ៉ូ៕


