ខ្មែរណូត

ស្វែងរក

  • PR

    លែងបារម្ភហើយ!!!សម្រាប់ការទិញរថយន្ដប្រើប្រាស់រួច(ឬរថយន្តមួយទឹក)ពីក្រុមហ៊ុនJaguar Land Rover ផ្ទាល់ដែលមានការធានារហូតដល់២ឆ្នាំ

    BY Khmernote Media June 28, 2018
    លែងបារម្ភហើយ!!!សម្រាប់ការទិញរថយន្ដប្រើប្រាស់រួច(ឬរថយន្តមួយទឹក)ពីក្រុមហ៊ុនJaguar Land Rover ផ្ទាល់ដែលមានការធានារហូតដល់២ឆ្នាំ

    នាព្រឹកថ្ងៃទី២០ខែមិថុនាឆ្នាំ២០១៨នេះ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ផ្នែករថយន្តប្រណិត Jaguar Land Rover បានរៀបចំសន្និសីទកាសែតស្ដីអំពីការបើកលក់ជាផ្លូវការនូវ ការលក់រថយន្ដប្រើប្រាស់រួចម៉ាក Jaguar Land Rover និង Range Rover ដោយមានភ្ជាប់ជាមួយនូវការធានារហូតដល់ទៅរយៈពេល២ឆ្នាំ បន្ទាប់ពីបានទទួលការពិនិត្យលក្ខណៈបច្ចេកទេសយ៉ាងច្បាស់លាស់ទៅលើចំណុចទាំង១៦៥ដោយជាងជំនាញមានការទទួលស្គាល់ពីក្រុមហ៊ុន Jaguar Land Rover ផ្ទាល់តែម្ដង។

    កម្មវិធីដ៏ថ្មីស្រឡាងនេះ នឹងផ្ដល់ជូនអតិថិជននូវរថយន្ដប្រើប្រាស់រួចប្រកបដោយទំនុកចិត្តខ្ពស់បំផុត ហើយអ្វីដែលពិសេសបំផុតនោះ គឺគ្រប់រថយន្ដទាំងអស់ដែលក្រុមហ៊ុនធ្វើការដាក់លក់ គឺត្រូវបានទទួលការត្រួតពិនិត្យដូចតទៅ ទី១៖លក្ខណៈបច្ចេកទេសសរុប១៦៥ចំណុចយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមជាងជំនាញច្បាស់លាស់កំរិតសញ្ញាប័ត្រខ្ពស់បំផុតដែលទទួលស្គាល់ពីរោងចក្រផ្ទាល់។ ទី២៖ ប្រវត្តិរថយន្ត ដ៏ច្បាស់លាស់ ពោលគឺមិនធ្លាប់មានការបុកប៉ះទង្គិចខ្លាំង និងទី៣៖ ជារថយន្ដដែលមានលក្ខសម្បត្តិដ៏ត្រឹមត្រូវសម្រាប់ព្រះរាជាណាចក្រកម្ពុជា។ ម្យ៉ាងវិញទៀត នេះក៏ជាឱកាសជាពិសេសផងដែរសម្រាប់អតិថិជនដែលបានទិញរថយន្ដពីក្រុមហ៊ុន Jaguar Land Rover Cambodia ផ្ទាល់ ហើយពួកគាត់មានបំណងចង់ប្ដូរយករថយន្ដថ្មី ពួកគាត់ក៏អាចយករថយន្ដចាស់របស់គាត់មកប្ដូរយករថយន្ដថ្មីពីក្រុមហ៊ុផងដែរ។

    បើតាមប្រសាស៍របស់លោក Ulf Sebecke ជាប្រធានគ្រប់គ្រងទូទៅផ្នែករថយន្ដ Jaguar Land Rover នៃក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថាដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់អតិថិជននូវរថយន្ដមួយទឹក ទើបក្រុមហ៊ុមផ្ដល់ជូននូវការលក់រថយន្ដមួយទឹកមានគុណភាពខ្ពស់ និងមានការផ្ដល់ការធានារហូតដល់រយៈពេល ២ឆ្នាំទៀតផង។ លោកបានបន្ដថានេះជាសេវាកម្មដ៏ល្អមួយសម្រាប់ជាជម្រើសរបស់អតិថិជនក្នុងការជាវរថយន្ដប្រើប្រាស់រួចដែលមានការធានាបញ្ជាក់ពីក្រុមហ៊ុនផ្ទាល់តែម្ដង។ រាល់រថយន្ដទាំងអស់ គឺត្រូវបានត្រួតពិនិត្យ និងជុសជួលយ៉ាងត្រឹមត្រូវជាមួយនឹងគ្រឿងបន្លាស់សុទ្ធមានការធានាត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសពីក្រុមហ៊ុន Jaguar Land Rover មុននឹងដាក់លក់ ខណ្ឌៈពេលដែលទីផ្សាររថយន្ដខាងក្រៅពុំមានផ្តល់នូវការធានា (Warranty) ដូចនេះឡើយ។

    ចំណែកឯ លោក Garth Turnbull ជាអ្នកគ្រប់គ្រងផ្នែកលក់នៃក្រុមហ៊ុន Jaguar Land Rover ទទួលបន្ទុកផ្នែករថយន្តប្រើប្រាស់រួចប្រចាំតំបន់អាស៊ីប៉ាស៊ីហិ្វកបានថ្លែងឲ្យដឹងថាកម្មវិធីថ្មីនេះត្រូវបានបង្កើតឡើងដោយមានការស្រាវជ្រាវអំពីអតិថិជនយ៉ាងទូលំទូលាយ ដោយផ្តោតលើការផ្តល់នូវអ្វីដែលអតិថិជនរបស់យើងមានតម្រូវការ ហើយក្រុមហ៊ុន RMA Cambodia សហការជាមួយក្រុមហ៊ុន Jaguar Land Rover ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានបង្កើតកម្មវិធីនេះ ដើម្បីផ្ដល់ជូនរថយន្ដមួយទឹកដែលមានទំនុកចិត្តក្នុងការប្រើប្រាស់រថយន្ដនៅពេលបច្ចុប្បន្ន និងអនាគត។
    គួរបញ្ចាក់ថា រថយន្ដ Jaguar និង Land Rover គឺជាម៉ាករថយន្ដដ៏ល្បីពីចក្រភពអង់គ្គេស ហើយបាននាំចូល និងចែកចាយផ្ដាច់មុខដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia)។ សម្រាប់ អគារតាំងលក់ និងថែទាំជួសជុលរបស់រថយន្ដ Jaguar និងLand Rover គឺស្ថិតនៅតាមបណ្ដោយមហាវិថី សហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ
    សូមទំនាក់ទំនង: 023 888-811 / 070 999-111 | http://www.landrovercambodia.com/ http://www.jaguarcambodia.com
    Official Facebook Page: Land Rover Cambodia
    Official Instagram Page: Land Rover Cambo
    Official Facebook Page: Jaguar Cambodia
    Official Instagram Page: @Jaguarcambodia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay