ឃាត់ខ្លួនជនល្មោភកាមចាប់រំលោភនារីរងគ្រោះដល់ក្នុងបន្ទប់បានសម្រេច
រាជធានីភ្នំពេញ៖ នៅថ្ងៃ ចន្ទ័៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី១៩-០២-២០១៨ វេលាម៉ោង០៣និង០០នាទី ប៉ុស្តិ៍រដ្ឋបាល អូរបែក្អម ឃាត់ខ្លួន០១នាក់ ករណីរំលោភសេពសន្ថវៈ នៅចំណុចផ្ទះជួល ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ ជនសង្ស័យ០១នាក់ ឈ្មោះ ដា រ៉ាយុទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបុគ្គ លិកក្រុមហ៊ុនឯកជន ស្នាក់នៅភូមិដំណាក់ហ្លួង ឃុំព្រថ្នង់ ស្រុកទឹកឈូរ ខេត្តកំពត (គ្មានសារធាតុញៀន) ។ នារីរងគ្រោះ០១នាក់ឈ្មោះថ- ស-មភេទស្រី អាយុ២៦ឆ្នាំ មុខរបរបុគ្គលិក ហាងរាត្រីពន្លឺថ្មី ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែក ក្អម ខណ្ឌសែនសុខ ។
ដំណើររឿង ៖ មុនពេលកើតហេតុ នារីរងគ្រោះបាននាំគ្នាផឹកស៊ីស្រវឹងរួចនារីរងគ្រោះបានឡើងទៅដេកនៅជាន់ឡៅតឿខាងលើ ដោយបើកទ្វារចូលដេកក្នុងបន្ទួប់ ស្រាប់តែជនសង្ស័យបានឡើង តាមពីក្រោយនារីរងគ្រោះ រួចចាប់ជនរងគ្រោះផ្តួលទៅលើគ្រែពូក ភ្លាមនោះជនសង្ស័យឡើងសង្កត់ពីលើជនរងគ្រោះមិនរើបំរះ រួចជនសង្ស័យធ្វើសកម្មភាពដោះសំលៀកបំពាក់របស់នាងចេញពីខ្លួន បន្ទាប់មកជនសង្ស័យបានរួចរំលោភសេពសន្ថវៈលើនារីរងគ្រោះ ធ្វើសកម្មភាពរហូតបានសម្រេច។ ពេលនោះនារីរងគ្រោះបានទូរសព្ទ័ទៅហៅមិត្តភ័ក្ត្ររបស់ខ្លួនឲ្យមកជួយ ដោយមានភាពភ័យខ្លាចជនសង្ស័យបានផ្លោះរបងរត់គេចខ្លួនចេញទៅបាត់។ រហូតដល់ម៉ោង០៩ និង០០នាទី នារីរងគ្រោះបានមកដាក់ពាក្យ បណ្តឹងទៅសមត្ថកិច្ច នៅប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម ។នៅម៉ោង១៣និង០០នាទីជនសង្ស័យក៏បានត្រឡប់មកផ្ទះរបស់ជនរងគ្រោះវិញក៍ត្រូវបានជនរងគ្រោះនឹងមិត្តភក្ត្រ័រួមជាមួយក្រុមគ្រួសារនាំគ្នាឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលអូរបែកក្អមធ្វើការសាកសួរ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕
ប្រភព៖ ស្នងការដ្ឋាននគរបាលជាតិ
