ខ្មែរណូត

ស្វែងរក

  • PR

    អស់ស្ទះ!! ឡានស្ព័រ Jaguar F-Type Heritage 60 Edition បញ្ចេញរូបរាងតែ៦០គ្រឿងគត់ទូទាំងពិភពលោកក្នុងឱកាសគម្រប់ខួបទី៦០ឆ្នាំរបស់ឡានស្ព័រ E-Type

    BY Khmernote Media December 13, 2020
    អស់ស្ទះ!! ឡានស្ព័រ Jaguar F-Type Heritage 60 Edition បញ្ចេញរូបរាងតែ៦០គ្រឿងគត់ទូទាំងពិភពលោកក្នុងឱកាសគម្រប់ខួបទី៦០ឆ្នាំរបស់ឡានស្ព័រ E-Type

    អស្ចារ្យណាស់ ចាកគ័រ(Jaguar)គ្រោងនឹងប្រារព្ធខួបទី 60 នៃរថយន្តស្ព័រ E-Type ក្នុងខែមិនា ឆ្នាំ២០២១ ខាងមុខនេះ ជាមួយនឹងការបង្ហាញខ្លួនលើកដំបូងនូវការវិវត្តន៍ថ្មី ពី E-Typeនោះគឺ Jaguar F-Type។ ពិតជាពិសេសរបស់គេមែន ឡានម៉ាកចាកគ័រ(Jaguar)គំរោងនឹងផលិតឡាន Jaguar F-Typeដែលត្រូវបានរចនាបទដោយដៃតែម្តងហើយមានត្រឹមតែ60គ្រឿងតែប៉ុណ្ណោះនៅទូទាំងពិភពលោក។ ក្នុងឡានមួយគ្រឿង មួយគ្រឿងមិនមែនចេះតែផលិតទេ គឺត្រូវបានត្រួតពិនិត្យដោយដៃផ្ទាល់ ពីអង្គភាពជំនាញពិសេសពី Jaguar Land Rover គឺអង្គភាព SV (Special Vehicle) Bespoke។

    បើនិយាយពីពណ៌វិញគឹដឹងតែប្លែកម៉ងជាមួយនឹងពណ៌ដើមរបស់ E-Type ដែលពុំធ្លាប់មានក្នុងត្រកូល Jaguar ឡើយចាប់តាប់ពីឆ្នាំ១៩៦០មកម្ល៉េះ ប៉ុន្តែពេលនេះត្រូវបានបង្ហាញខ្លួនសារជាថ្មីនៅលើរថយន្ត Jaguar F-Type នេះតែម្តង។ Jaguar F-Type Heritage 60 Edition ត្រូវបានច្នៃឡើងយ៉ាងយកចិត្តទុកដាក់បំផុត ជាមួយនឹង កញ្ចក់មើលក្រោយតាមការច្នៃរបស់ E-Type, ផ្លាកសញ្ញាខួបទី60 និងផ្លាកសញ្ញាបញ្ជាក់ថា ជារថយន្ត1ក្នុងចំណោម60គ្រឿងផងដែរ។

    បើគ្រឿងបច្ចេកវិទ្យាខាងក្នុងរបស់ Jaguar F-Type Heritage 60 Edition គឺអស់ស្ទះ ដែលមានបញ្ចូលមកជាមួយនឹងប្រព័ន្ធជំនួយអ្នកបើកបរពិសេសៗមួយចំនួនដូចជា អេក្រង់កុងទ័រ 12.3 អ៊ីញ, ប្រព័ន្ធ Display Touch Pro, និង Apple Carplay ផងដែរ។ ចម្ងល់ប្រាកដជាកើតមានឡើងហើយថា ពិធីគម្រប់ខួប៦០ឆ្នាំ នៅឆ្នាំ២០២១ ប៉ុន្តែហេតុអ្វី Jaguar F-Type Heritage 60 Edition ចាប់ផ្តើមដាក់លក់ហើយនោះ? ដោយហេតុថា ចំនួនមានកំណត់ ដូច្នេះ Jaguar ចង់ធានាថា គ្រប់អតិថិជនដែលមានចំណាប់អារម្មណ៍អាចមានឱកាស និងពេលវេលាគ្រប់គ្រាន់ដើម្បីពិចារណា ក្នុងការជ្រើសរើស Jaguar F-Type Heritage 60 Edition ដើម្បីចាប់ផ្តើមដំណើរ 2021 ជាមួយគ្នា។

    ដូចនេះសម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចមកអគារតាំងលក់ និងថែទាំជួសជុលរបស់រថយន្ដ Jaguar និង Land Rover ដែលមានទីតាំងស្ថិតនៅ តាមបណ្ដោយមហាវិថី សហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬទំនាក់ទំនងមកលេខទូរស័ព្ទ 089 999 -111 / 070 999-111 ។

    http://www.jaguarcambodia.com

    Official Facebook Page: Jaguar Cambodia
    Official Instagram Page: @Jaguarcambodia

    Share This Post: