ខ្មែរណូត

ស្វែងរក

  • PR

    តារាចម្រៀង តន់ ចន្ទសីម៉ា ដែលល្បីថា ច្រៀងមួយលើកស៊ីថ្លៃរាប់ម៉ឺនដុល្លារ ឥលូវមានក្រុមហ៊ុន​ធំ​មួយ ​ហ៊ាន​កៅ​ឆាយ​ហើយ

    BY Khmernote Media December 28, 2020
    តារាចម្រៀង តន់ ចន្ទសីម៉ា ដែលល្បីថា ច្រៀងមួយលើកស៊ីថ្លៃរាប់ម៉ឺនដុល្លារ  ឥលូវមានក្រុមហ៊ុន​ធំ​មួយ ​ហ៊ាន​កៅ​ឆាយ​ហើយ

    បើ​និយាយ​អំពី​តំលៃ​ខ្លួន​ក្នុង​កា​ច្រៀង ប្រិយមិត្ត​ប្រហែល​ជា​បាន​​ជ្រាបច្បាស់​ហើយ ​តន់ ចន្ទសីម៉ា ថ្លៃ​ផុត​គេ​ហើយ ដោយ​តម្លៃ​ដែល​ផលិតកម្ម Galaxy Navatra ដាក់​មក​​នេះមាន​តែ​ក្រុមហ៊ុន​ធំ​ប៉ុណ្ណោះ​ទើប​មាន​លទ្ធភាព​​ហ៊ាន​ជួល​នាង​ទៅ​ច្រៀង។ បន្ទាប់​ពី​ដឹង​តម្លៃ​ខ្លួន​​នាង​ជាសាធារណៈ​មក Smart ជា​ក្រុមហ៊ុន​ធំ​ទី១​ដែល​ហ៊ាន​ជួលតារា​ស្រី​នេះ​ទៅ​ច្រៀង ប៉ុន្តែ​បើ​ធៀប​និង​តារា​បរទេស​វិញ Smart ​ធ្លាប់​ជួល​រាប់​សែន​ដុល្លា​ឯណោះ ។

    សម្រាប់​ទីផ្សារ​តារា​ចម្រៀង​ក្នុង​ស្រុក ជា​មួយ​តម្លៃ​ខ្លួន​ខាង​លើ​នោះ Smart មិន​ព្រឺរោម​និង​តម្លៃ​ទេ សំខាន់​​ឈ្មោះល្បីល្បាញ​នា​ពេល​បច្ចុប្បន្ន​គឺ​ស័ក្កសម​បំផុត​ដែល​នាង​ត្រូវ​ទទួល​បាន ។ តន់ ចន្ទសីម៉ា ត្រូវ​បាន​ក្រុមហ៊ុន Smart ជួល​ច្រៀង ​​នៅ​យប់​ថ្ងៃ​ទី 31 ធ្នូ 2020 ​ជាមួយ​កម្មវិធី​ចុង​ឆ្នាំ​ដ៏​អស្ចារ្យ «2021 Virtual Sky – High New Year Countdown» ​ដែល​នឹង​នាំមក​នូវ​ការ​​កម្សាន្ត​សប្បាយៗ ​​ជា​មួយ​សិល្បករ​​ជាង​២០​រូប​ផ្សេង​ទៀត ។ តន់ ចន្ទសីម៉ា​ត្រូវ​បាន​គេ​ដឹង​ថាទទួល​បាន​ក្នុង​តម្លៃ​ថ្លៃ​ជាង​គេ។

    តារា​ចម្រៀង​វ័យក្មេង តន់ ចន្ទសីម៉ា ដែល​ជា​គ្រាប់ពេជ្ររបស់ផលិតកម្ម Galaxy Navatra បាន​កំពុង​តែ​ឈរ​នៅ​លំដាប់កំពូល ដោយ​បទចម្រៀងរបស់នាងមានអ្នកទស្សនារហូត​ជិត៥០០ ​លាន​ដង​ដែល​ចំនួននេះ​មិនទាន់អាច​មានតារាចម្រៀងរូប​ណាអាចយកឈ្នះ​នាង​បាន​នៅ​ឡើយ​។ថ្វី​ត្បិត​តែនាងនៅ​ក្មេងខ្ចី ប៉ុន្តែ​ការច្រៀងតារា​ចម្រៀង​ស្រី​ល្បីឈ្មោះរូបនេះអាច​ច្រៀង​បាន​គ្រប់​ទម្រង់​និង​ច្រើន​ភាសា ​មាន​បទ​ចម្រៀងចេញ​ច្រើន​ដែល​គេមិន​អាច​ធ្វើ​បាន​ដូចហើយ​ល្បី​ស្ទើរ​គ្រប់​បទ​៕​

    Share This Post: