ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខ្វះតែប៉ុន្មានម៉ោងទៀតឆ្លងឆ្នាំ ស្រាប់តែមានការផ្ទុះអាវុធជាច្រើនគ្រាប់ នៅហាងផឹកស៊ីមួយកន្លែងក្នុងក្រុងតាខ្មៅ ផ្អើលដល់លោកស្នងការខេត្តកណ្ដាល ដឹកនាំកម្លាំងចុះអន្តរាគមន៍ភ្លាមៗ

    BY Khmernote Media January 1, 2021
    ខ្វះតែប៉ុន្មានម៉ោងទៀតឆ្លងឆ្នាំ ស្រាប់តែមានការផ្ទុះអាវុធជាច្រើនគ្រាប់ នៅហាងផឹកស៊ីមួយកន្លែងក្នុងក្រុងតាខ្មៅ ផ្អើលដល់លោកស្នងការខេត្តកណ្ដាល ដឹកនាំកម្លាំងចុះអន្តរាគមន៍ភ្លាមៗ

    (កណ្ដាល)៖ នៅខ្វះតែប៉ុន្មានម៉ោងទៀតឆ្លងឆ្នាំសកលហើយនោះ មានករណីបាញ់បោះសេរីចំនួន៤ទៅ៥គ្រាប់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់លោកស្នងការខេត្តកណ្ដាល ដឹកនាំកម្លាំងចុះអន្តរាគមន៍ភ្លាមៗ នេះជាដំណឹងបឋមពីដែលក្រុមការងារយើងទទួលបាន ។ ហេតុការណ៍ផ្ទះអាវុធនេះបានកើតឡើងកាលពីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ នៅចំណុចហាងផឹកស៊ីមួយកន្លែង យីហោ “ហេង ហេង” ដែលមានទីតាំងស្ថិតនៅតាមផ្លូវលេខ២១អា ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

    បើតាមម្ចាស់ហាងឈ្មោះ កញ្ញ៉ា បានឱ្យដឹងថា ២នាក់ប្ដីប្រពន្ធបានឈ្លោះប្រកែកគ្នា បន្ទាប់មកក៏ភាគីខាងប្ដី បានដកកាំភ្លើងម៉ាក Glock បាញ់ឡើងលើតែម្ដង ។

    ក្រោយកើតហេតុភ្លាមៗ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្ដាល បានដឹកនាំកម្លាំងចុះមកអន្តរាគមន៍ ដោយរកឃើញសំបកគ្រាប់ ២គ្រាប់ និងបិទហាងនេះមួយរយៈសិន។ លោកឧត្តមសេនីយ៍ទោ ក៏បានបញ្ជាឲ្យកម្លាំងតាមចាប់ខ្លួនបុរសដែលបាញ់បោះសេរីនោះហើយ ខណៈគេបានស្គាល់ភិនភាគរួចអស់ហើយ ដោយមានឈ្មោះ វីរក្ស អ្នកបើកឡានឲ្យថ្នាក់ដឹកនាំម្នាក់ផងដែរ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: