ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កាកបាទក្រហមកម្ពុជា បានចូលបច្ច័យ៥លានរៀល ជូនក្រុមគ្រួសារសពរបស់លោកវរសេនីយ៍ទោ រ៉េត ស៉ីណែត (ហៅញ៉ក់) ដែលត្រូវខ្មាន់កាំភ្លើងបាញ់ បណ្តាលឲ្យស្លាប់ ដោយសាររឿងគ្រោះថ្នាក់ចរាចរណ៍

    BY Khmernote Media January 1, 2021
    កាកបាទក្រហមកម្ពុជា បានចូលបច្ច័យ៥លានរៀល ជូនក្រុមគ្រួសារសពរបស់លោកវរសេនីយ៍ទោ រ៉េត ស៉ីណែត (ហៅញ៉ក់) ដែលត្រូវខ្មាន់កាំភ្លើងបាញ់ បណ្តាលឲ្យស្លាប់ ដោយសាររឿងគ្រោះថ្នាក់ចរាចរណ៍

    ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា បាននាំយកគ្រឿងឧបភោគ-បរិភោគ និងបច្ច័យ៥លានរៀល ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពលោកវរៈសេនីយ៍ទោ រ៉េត ស៊ីណែត (ហៅញ៉ក់) នាយរងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលទទួលមរណភាពកាលពីថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០ វេលា ម៉ោង ១២ ម៉ ៤៥ នាទីយប់ ក្នុងជន្មាយុ ៤១ឆ្នាំ ដោយសារឃាតកម្មបាញ់សម្លាប់ ។ ពិធីបុណ្យសពប្រារព្ធធ្វើឡើង នៅ គេហដ្ឋានលោកស្រី គង់ សេងហ៊ាង ស្ថិតនៅផ្ទះលេខ ១៦០ ភូមិ៤ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

    នាឱកាសនោះ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត បាន ពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខនិងចូលរួមសម្តែងការសោកស្តាយយ៉ាងក្រៃលែងបំផុតជាមួយក្រុមគ្រួសារសព ដែលត្រូវបាត់បង់ឧត្តមស្វាមី បិតា ជាទីស្រឡាញ់ស្មើជីវិត ប្រកបដោយព្រហ្មវិហារធម៌ មានទឹកចិត្តសន្តោសប្រណីដ៏ថ្លៃថ្លា ខិតខំតស៊ូដោយមិនក្លាច ការនឿយហត់ ដើម្បីអនាគតកូនៗរុងរឿង ។ មិនតែប៉ុណ្ណោះ ចំពោះមរណភាព របស់ លោកវរៈសេនីយ៍ទោ រ៉េត ស៊ីណែត (ញ៉ក់) គឺជាការ បាត់បង់វរៈយុទ្ធជនមួយរូបដែលមានស្នាដៃ បានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីថែរក្សាសន្តិសុខ សន្តិភាព ស្ថេរភាព ជូនប្រជាពលរដ្ឋ ក៏ដូចជាសង្គមជាតិ និងសូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសពលោកវរៈសេនីយ៍ទោ រ៉េត ស៊ីណែត (ញ៉ក់) បានទៅកាន់ឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

    Share This Post: