ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឆេះរថយន្ត Audi ស៊េរីទំនើបមួយគ្រឿងទាំងព្រឹកនៅក្នុងខណ្ឌសែនសុខ មូលហេតុដោយសារតែបញ្ហាមួយនេះ

    BY Khmernote Media January 2, 2021
    ឆេះរថយន្ត Audi ស៊េរីទំនើបមួយគ្រឿងទាំងព្រឹកនៅក្នុងខណ្ឌសែនសុខ មូលហេតុដោយសារតែបញ្ហាមួយនេះ

    រាជធានីភ្នំពេញ​៖ នៅវេលាម៉ោង ០៨:១០នាទីព្រឹក ថៃ្ង សៅរ៏៤រោច ខែបុស្ស​ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ មានអគ្គីភ័យមួយកន្លែងកើតឡើងស្ថិតនៅចំនុចផ្ទះគ្មានលេខផ្លូវ១០០៣ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។​ រថយន្តដែលរងការឆាបឆេះនោះគឺម៉ាក Audi Q7 ផលិតឆ្នាំ២០១០ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ ២AG ២០២២​ ដែលមានមា្ចស់រថយន្តឈ្មោះ លឹម រ៏ត្នធី ភេទ​ ប្រុស អាយុ ឆ្នាំ ជនជាតិ ខ្មែរ មានមុខរបរ អាជីករ។

    យោងតាមការបញ្ជាក់ពី នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មូលហេតុបណ្តាលឲ្យឆាបឆេះរថយន្តស៊េរីទំនើបនេះ គឺដោយសារឆ្លងចរន្តអគ្គិសនី​ក្នុងរថយន្ត។ គ្រោះអគ្គិភ័យនេះ មិនបានបណ្តាលឲ្យគ្រោះថ្នាក់ដល់ជីវិត ឬរងរបួសនរណាឡើយ។ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ទៀតថា អាជ្ញាធរបានប្រើប្រាស់រថយន្តការិយា​ល័យ​​អគ្គិភ័យ​ ចំនួន​ ០២​ គ្រឿង និងប្រេីប្រាស់ទឹកអស់ចំនួន​ ០១ឡាន​ស្មេីនឹង ០៤ម៉ែត្រគូប ហើយអគ្គិភ័យបានពន្លត់ចប់​ :​ នៅម៉ោង០៨:៣០នាទីព្រឹក នា​ថ្ងៃ​ដដែល​៕

    Share This Post: