ឪពុកម្តាយគ្រប់រូបគួរប្រុងប្រយ័ត្ន ! ជនភៀសខ្លួនម្នាក់ត្រូវសង្ស័យថាប៉ុនប៉ងចាប់ជំរិតក្មេងស្រីវ័យ៧ឆ្នាំនៅផ្សាររាត្រីមួយកន្លែង
ប្រទេសម៉ាឡេស៊ី ៖ ក្នុងកំឡុងពេលប៉ុន្មានឆ្នាំនេះមានជនភៀសខ្លួនជាច្រើនបានភៀសខ្លួន ចូលមករស់នៅក្នុងប្រទេសមួយចំនួននាទ្វីបអាស៊ី។ ប្រភពព័ត៌មានរបស់បរទេសមួយបានចុះផ្សាយពីករណីរន្ធត់មួយ ដែលជនភៀសខ្លួនម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួន ក្រោយពីគេព្យាយាមចាប់ក្មេងស្រីវ័យ៧ឆ្នាំដើម្បីជំរិតយកប្រាក់។ តាមប្រភពនេះបានអោយដឹងថាហេតុការណ៍នេះបានកើតឡើងកាលពីនៅក្នុងផ្សាររាត្រីដ៏មមាញឹកមួយក្នុងទីក្រុង Kuala Kangsar ប្រទេសម៉ាឡេស៊ី នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨។ នៅខណៈពេលដែលម្តាយរបស់ក្មេងស្រីរវល់ក្នុងការលក់ដូររបស់គាត់ បុរសវ័យក្មេងម្នាក់បានបន្លំចាប់ខ្លួនក្មេងស្រីម្នាក់នោះយកទៅ។

តែសំណាងល្អដែរឪពុករបស់ក្មេងស្រីនោះចាប់អារម្មណ៍ឃើញទាន់ គាត់ក៏បានស្រែកអោយអ្នកលក់នៅក្នុងផ្សារជួយ។ ជនសង្ស័យរូបនេះត្រូវបានប៉ូលិសឃាត់ខ្លួនបានភ្លាមក្រោយពីរឿងហេតុកើតឡើង។ នៅពេលប៉ូលិសសួរចម្លើយគេបានឆ្លើយថាគេគ្រាន់តែចង់ថតរូបលេងជាមួយនាង តែគេមិនដឹងសោះថាហេតុអ្វីនាងភ្ញាក់ផ្អើលដល់ម្លឹង។ តែតាមសាក្សីទីនោះបានដឹងថាបុរសម្នាក់នេះបានចតរថយន្តចោលនៅខាងក្រោយ ហាក់មានបំណងទុកមុនទៅហើយ។ ឪពុករបស់ក្មេងស្រីនេះនិយាយថាគាត់លក់ដូរនៅទីនេះ២០ឆ្នាំហើយមិនដែលជួបប្រទះហេតុការណ៍បែបនេះទេគាត់សង្ឃឹមថាប្រព័ន្ធផ្សព្វផ្សាយសង្គមនឹងជួយចែករំលែករឿងរ៉ាវនេះអោយឪពុកម្តាយផ្សេងទៀតមានការប្រុងប្រយ័ត្នផង៕


ប្រភព ៖ thecoverage