ឧកញ៉ាបណ្ឌិត គីម ហ៊ាង កំណត់ចំនួនទ្រព្យសម្បត្តិ ៧កម្រិត តាំងពីអ្នកក្រ អ្នកមធ្យម និងអ្នកមានពិត
ឧកញ៉ាបណ្ឌិត គីម ហ៊ាង ម្ចាស់ក្រុមហ៊ុន KHMER REAL ESTATE ដែលល្បីឈ្មោះក្នុងវិស័យអចលនទ្រព្យ និងបានធ្វើការចែករំលែកចំណេះដឹងទាក់ទងវិស័យនេះយូរឆ្នាំមកហើយនៅកម្ពុជា កាលពីពេលថ្មីៗនេះ បានបង្ហោះនៅលើផេកហ្វេសបុកផ្លូវការរបស់ខ្លួន ដែលបានកំណត់ចំនួនទ្រព្យសម្បត្តិ ៧កម្រិត ដែលអាចហៅបានថាជាអ្នកក្រ , អ្នកមធ្យម លំដាប់ទាប ,អ្នកធម្យម , អ្នកលើធម្យម!, អ្នកមាន, អ្នកមានលើមធ្យម , និងចុងក្រោយអ្នកមានពិត។ ឧកញ៉ាបណ្ឌិត គឹម ហ៊ាង បានសរសេរដូចខាងក្រោមថា៖

1. មានទ្រព្យសម្បត្តិក្រោម ១០មុឺនដុល្លារ = អ្នកក្រ!
2. មានទ្រព្យសម្បត្តិពី ១០មុឺនដុល្លារ ដល់ ៥០មុឺនដុល្លារ = អ្នកមធ្យម លំដាប់ទាប!
3. មានទ្រព្យសម្បត្តិពី ៥០មុឺនដុល្លារ ដល់ ២លានដុល្លារ = អ្នកមធ្យម!
4. មានទ្រព្យសម្បត្តិពី ២លានដុល្លារ ដល់ ៥លានដុល្លារ = អ្នកលើធម្យម!
5. មានទ្រព្យសម្បត្តិពី ៥ដល់ ១០លានដុល្លារ = អ្នកមាន!
6. មានទ្រព្យសម្បត្តិពី ១០លាន ដល់ ៥០លានដុល្លារ = អ្នកមានលើមធ្យម!
7. មានទ្រព្យសម្បត្តិពី ៥០លាន ដល់ ១០០លានដុល្លារ = អ្នកមានពិត ហើយជាម្ចាស់លុយ ព្រោះបើលើសពី ១០០លានដុល្លារ នោះលុយអាចជាម្ចាស់អ្នកវិញ!
តើលោកអ្នកនៅលេខរៀងទីប៉ុន្មាន?
បណ្ឌិត គីម ហ៊ាង

