ប្រធានសន្តិសុខក្រុមហ៊ុនឯកជនមួយ ចោទប្រកាន់ថាហាងមួយកន្លែងមិនបេីកប្រាក់ខែឲ្យពួកគាត់ ធ្វើឲ្យស្រីស្អាតជាម្ចាស់ហាងចេញមកបកស្រាយលំអិត ផ្អើលទាំងយប់ដល់សមត្ថកិច្ច
ភ្នំពេញ ៖ ប្រធានសន្តិសុខក្រុមហ៊ុនឯកជនយីហោ (NR) អិនអ ស៊ីឃ្យូរីធី(ខេមបូឌា)ឯ.ក ម្នាក់ បានហៅអ្នកសារព័ត៌មានឡាយបំភ្លឺ ដោយចោទទៅហាងផឹកស៊ី យីហោ (ផ្ទះអាយដល IDOL House) ថាមិនបើកប្រាក់ខែអោយបុគ្គលិកជាសន្តិសុខរបស់ខ្លួន តែត្រូវបានម្ចាស់ហាងជានារីវ័យក្មេងម្នាក់ចេញមកបកស្រាយបំភ្លឺទៅខាងសន្តិសុខវិញកប់ៗមាត់វិញ បង្កអោយមានការភ្ញាក់ផ្អើលទៅដល់សមត្ថកិច្ចមូលដ្ឋានចុះទៅអន្តរាគមន៍ សួរនាំផងដែរ ។ ហេតុការណ៍នេះបានបង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង០៩:១៥នាទីយប់ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ នៅចំនុចមុខហាងផឹកស៊ីយីហោ (ផ្ទះអាយដល – IDOL HOUSE) ដែលស្ថិតនៅតាមបណ្ដោយផ្លូវ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ក្នុងហេតុការណ៍នេះដែរបើយោងតាមបុរសដែរជាប្រធានសន្តិសុខ ក្រុមហ៊ុន អិនអ ស៊ីឃ្យូរីធី(ខេមបូឌា) ឯ.ក បានអោយដឹងថា រូបគាត់បានដាក់បុគ្គលិកជាកូនចៅសន្តិសុខម្នាក់ អោយយាមនៅហាងខាងលើ ដោយធ្វើកិច្ចការសន្យាកក់ប្រាក់ថ្លៃសេវា ចំនួន២៣០ដុល្លារ ជាមួយម្ចាស់ហាងក្នុង១ខែ ហើយកិច្ចការសន្យានេះបានធ្វើឡើងនៅ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ លុះដល់ថ្ងៃបើកប្រាក់ខែខាងសន្តិសុខ ក៍ដូចជារូបគាត់ ជាប្រធានមកទារបើកប្រាក់ខែ តែមិនជួបម្ចាស់ហាង ហើយតេទូរសព្ទ័ជាច្រើនលើកច្រើនសារមិនចូល មួយថ្ងៃថាមួយថ្ងៃ ទើបនៅយប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ គឺសរុប៣០ថ្ងៃជាង ទាំងថ្ងៃធ្វើកិច្ចការសន្យា ទើបរូបគាត់បានឡាំប៉ានៅមុខហាងតែម្ដង ។
ដោយឡែកនារីវ័យក្មេងជាម្ចាស់ហាងដែលគេស្គាល់ឈ្មោះក្នុងហ្វេសប៊ុក “Yubee Ly” ក៏បានប្រាប់ឲ្យក្រុមការងារខ្មែរណូតដឹងដូចគ្នាដែរថា សន្តិសុខដែលមកយាមហាងរបស់គាត់ គឺមកធ្វើការបានតែជាង១០ថ្ងៃ ក៏ឈប់លែងមកធ្វើការតែម្តង តាំងពីថ្ងៃធ្វើកិច្ចសន្យា ហើយសន្តិសុខរូបនោះ បានថ្អូញប្រាប់រូបគាត់ជាម្ចាស់ហាងថា ធ្វើការនៅកន្លែងក្រុមហ៊ុនសន្តិសុខខាងលើ ២ខែហើយមិនទាន់បើកប្រាក់ខែអោយគាត់ឡើយ ទើបរូបគាត់លែងចង់ធ្វើការជាមួយ ហើយដូចគ្នានោះដែរម្ចាស់ហាងបានបន្តទៀតថា ខាងសន្តិសុខបានឆាតមកសុំបើកប្រាក់ខែ ដោយគិតថា សន្តិសុខដែរមកយាមគឺមិនបានពេញខែនោះទេ គឺបានតែជាង១០ថ្ងៃ គិតជាលុយប្រហែល១៧០ដុល្លារ ហើយពួកគាត់ម្ចាស់ហាង ក៍បានប្រាប់ទៅខាងប្រធានសន្តិសុខថា ចាំថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ទើបហាងរបស់គាត់ទូទាត់បញ្ជីបើកប្រាក់ខែអោយបុគ្គលិក រួមទាំងសន្តិសុខទាំងអស់ដែលធ្វើការនៅទីនោះ ហើយស្រាប់តែយប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១នេះ ប្រធានសន្តិសុខ បានហៅអ្នកសារព័ត៌មានមួយចំនួនតូចដែលមិនបានស្គាល់ស្ថាប័នច្បាស់អោយមកផ្សាយផ្ទាល់(Live) ព័ត៌មាននៅមុខហាងរបស់គាត់ ដើម្បីបង្ខូចកេរ្ដិ៍ឈ្មោះហាងរបស់គាត់តែម្តង ។
ក្នុងករណីនេះដែរ ក៍មានការភ្ញាក់ផ្អើលដល់អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានចុះទៅសួរនាំ ហើយបានប្រាប់ឲ្យភាគីទាំងសងខាង ទៅធ្វើការដោះស្រាយគ្នានៅសាលាសង្កាត់នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ ដើម្បីកុំឲ្យមានភាពរញ៉េរញ៉ៃក្នុងមូលដ្ឋានរបស់គាត់ផងដែរ ។
ក្រោយពេលកើតហេតុ ភាគីខាងប្រធានសន្តិសុខ បាននិយាយយ៉ាងខ្លីថា លុយប៉ុណ្ណឹងបើមិនបើកអោយក៍គាត់មិនខ្ចីយកដែរ ហើយក៍បានឡើងបើករថយន្តចេញទៅបាត់ទៅ ។ ចំណែកនារីជាម្ចាស់ហាងក៍បានបញ្ចាក់ប្រាប់ក្រុមការងារយើងមួយម៉ាត់ដែរថា មិនមែនគាត់មិនអោយទេ ដោយសារតែមិនទាន់ដល់ថ្ងៃ ហើយយប់នេះប្រធានសន្តិសុខនោះ បានហៅអ្នកសារព័ត៌មានមួយចំនួនតូច ដែលមិនបានស្គាល់ស្ថាប័នច្បាស់មកផ្សាយផ្ទាល់(Live) នៅមុខហាងរបស់គាត់ ដើម្បីបង្ខូចកេរ្ដិ៍ឈ្មោះហាងរបស់គាត់ ទើបគាត់គ្រាន់តែសូមឲ្យខាងអ្នកសារព័ត៌មានមួយចំនួនតូចនោះ យកអ្វីដែលពិតប្រាកដយកមកផ្សាយ ដោយមានអំណះអំណាងច្បាស់លាស់ផង ព្រោះការLive ចោទប្រកាន់បែបនេះ បានធ្វើឱ្យមហាជនមានកា យល់ច្រឡំទៅលើហាងរបស់នាងយ៉ាងខ្លាំង ហើយក៏ដើរចូលទៅក្នុងហាងបន្តការរកស៊ីជាបន្តទៀតទៅ ៕

ដោយ៖ បងម៉េង ខ្មែរណូត