ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បុរសម្នាក់មកពីថៃ មិនធ្វើចត្តាឡីស័ក ហើយចូលមកផ្ទះរបស់ខ្លួន ត្រូវក្រុមគ្រូពេទ្យជំនាញមកនាំខ្លួនទាំងរូបគាត់ និងក្រុមគ្រួសារ០៨នាក់ទៀត ទៅដាក់នៅមណ្ឌលធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ

    BY Khmernote Media January 4, 2021
    បុរសម្នាក់មកពីថៃ មិនធ្វើចត្តាឡីស័ក ហើយចូលមកផ្ទះរបស់ខ្លួន ត្រូវក្រុមគ្រូពេទ្យជំនាញមកនាំខ្លួនទាំងរូបគាត់ និងក្រុមគ្រួសារ០៨នាក់ទៀត ទៅដាក់នៅមណ្ឌលធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ

    ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ នៅវេលាម៉ោង១០ និង៣០នាទី ដោយទទួលបានព័ត៌មានពី លោកចៅសង្កាត់កូនក្រៀលភ្លាមថា មានពលករមកពីក្រៅប្រទេសមិនបានអនុវត្តវិធានរបស់ក្រសួងសុខាភិបាល លោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានបញ្ជាទៅកំលាំងអធិការរដ្ឋាននគរបាលក្រុងសំរោង ដែលមានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកូនគ្រៀល បានចូលរួមសហការជាមួយក្រុមគ្រូពេទ្យមណ្ឌលសុខភាពសង្កាត់កូនគ្រៀល ចុះធ្វើការនាំខ្លួនប្រជាពលករចំនួន ១នាក់ មានឈ្មោះ ចាំ សួង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិគោកភ្លុក សង្កាត់កូនគ្រៀល ក្រុងសំរោង ដែលបានវិលត្រលប់មកពីប្រទេសថៃ(ខេត្តឈុនប៊ូរី) វិញ។

    ដែលធ្វើដំណើរតាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ហើយមិនបាននៅធ្វើចត្តាឡីស័ក និងបានមកផ្ទះរបស់ខ្លួន នៅភូមិគោកភ្លុក សង្កាត់កូនក្រៀល ក្រុងសំរោង តែម្តង។ ហើយបច្ចុប្បន្នពលករចំណាកស្រុក និងអ្នកក្រុមគ្រួសារពាក់ព័ន្ធផ្សេងទៀត សរុបចំនួន ០៨នាក់ ត្រូវបានក្រុមការងារ និងគ្រូពេទ្យជំនាញនាំយកទៅដាក់នៅមណ្ឌលធ្វើចត្តាឡីស័ក នៅស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យដើម្បីយកសំណាកទៅពិនិត្យ។

    ក្នុងនាមអាជ្ងាធរខេត្ត និងមន្ទីរសុខាភិបាលខេត្ដ សូមអំពាវនាវដល់បងប្អូនប្រជាពលករទាំងអស់ដែលវិញត្រឡប់មកពីក្រៅប្រទេស ត្រូវតែចូលរួមអនុវត្តវិធានការសុខាភិបាលអោយបានដាច់ខាត។ ហើយសូមអំពាវនាវដល់បងប្អូនយើងនៅក្នុងភូមិ ឃុំ សង្កាត់ ក្រុងស្រុក ខេត្ត បើបានដឹង ឬមានពត៌មានថា មានបងប្អូនប្រជាពលករយើងមកដល់មូលដ្ឋាន មិនបានឆ្លងកាត់ វិធានសុខាភិបាល (ចត្តាឡីស័ក ឬមិនបានពិនិត្យសំណាក) ឆាប់រាយការណ៍បន្ទាន់មកអាជ្ងាធរ ភូមិ ឃុំ រឺ នគរបាលប៉ុស្តិ៍រដ្ឋបាលអោយបានឆាប់បំផុត រឺទូរសព្ទមកលេខ 097780024 012 500 011 ៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post: