វីដេអូស្តែងៗ សមត្ថកិច្ចជិះដេញតាមចាប់ជនសង្ស័យ២នាក់ កាច់.កម៉ូតូជិះរត់តាមផ្លូវផ្សារ ចុងក្រោយចាប់បានម្នាក់
ភ្នំពេញ៖ កម្លាំងអន្តរាគមន៍ពិសេស របស់អធិការដ្ឋានខណ្ឌមានជ័យ ប្រដេញតាមចាប់ជនសង្ស័យ២នាក់ ដែលធ្វើសកម្មភាពកាច់បំបែកសោរ.កលួចយកម៉ូតូឌ្រីមសង់មួយគ្រឿង បានសម្រេច ហើយម្ចាស់ស្រែកឆោឡោ ចោរៗ ទើបកម្លាំងអន្តរាគមន៍ កំពុងល្បាតចេញអន្តរាគមន៍ ប្រដេញតាមប្រកៀកប្រកិត រហូតចូលដល់ក្នុងផ្សារ ពោធិ៍ញាណ ជនសង្ស័យជិះបុកម៉ូតូដួលហើយគេចខ្លួនរត់ចោលម៉ូតូ តែរត់មិនរួចចាប់បានម្នាក់ចំណែកឯម្នាក់ទៀត ដែលជិះម៉ូតូរបស់ជនរងគ្រោះបានជិះរត់គេចខ្លួនដោយមានសមត្ថកិច្ចតាមពីក្រោយរហូតដែរ តែដោយសារនៅតាមផ្លូវប្រជាពលរដ្ឋឆ្លងកាត់ ខ្វែងខ្វាត់ច្រើន ទើបជនសង្ស័យបន្ថែមល្បឿនគេចខ្លួនបាត់។

ហេតុការណ៍នេះបានបង្កកការភ្ញាក់ផ្អើលឡើងនាម៉ោង១១:១០នាទីថ្ងៃត្រង់ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ នៅផ្លូវលេខ៣៧១ ក្រុមហ៊ុន វ៉ាយនែតជ្រល សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សម្ភារបាត់បង់មានម៉ូតូដែលជនសង្ស័យលួចកាច់កយកទៅបាត់ ម៉ាកហុងដាឌ្រីមHonda Dream 2016 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FN-5732 ។
ចំណែកជនសង្ស័យម្នាក់ដែលរត់មិនរួច រួមទាំងម៉ូតូមួយគ្រឿង ដែលជិះឌុបគ្នាមកធ្វើសកម្មភាព ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ឡើងតែម ពាក់ស្លាកលេខភ្នំពេញ 1IN-4827 ស្លាកលេខកឹបក្លែងក្លាយ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាំមកសាកសួរ នៅស្នាក់ការប៉ុស្តិ៍ បឹងទំពន់ទី២ ដោយមានជនរងគ្រោះមកដាក់ពាក្យបណ្ដឹងផងដែរ ៕



ដោយ៖ បងម៉េង ខ្មែរណូត