ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ដ្រីយោធាពាក់ផ្កាយមួយ និងជាម្ចាស់សម្ភព ដកកាំភ្លើងវាយក្បាលសន្ដិសុខ ដើមចមដោយសាររឿងបាត់ស្បែកជើងមួយគូរបស់ខ្លួន

    BY Khmernote Media January 4, 2021
    មន្ដ្រីយោធាពាក់ផ្កាយមួយ និងជាម្ចាស់សម្ភព ដកកាំភ្លើងវាយក្បាលសន្ដិសុខ ដើមចមដោយសាររឿងបាត់ស្បែកជើងមួយគូរបស់ខ្លួន

    ខេត្តកណ្តាល៖ បុរសម្នាក់ជាសន្តិសុខបានរងរបួសបែកក្បាលហូរឈាមស្រោចខ្លួន ក្រោយត្រូវមន្ដ្រីយោធាពាក់ផ្កាយមួយម្នាក់ និងត្រូវជាម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព សុខ ម៉េង នៅស្រុកអង្គស្នួល ខេត្តកណ្ដាល បានដកកាំភ្លើងខ្លីវាយមកលើរូបគាត់ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាថ្ងៃត្រង់ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នេះ។

    សមត្ថកិច្ចបានប្រាប់ឲ្យដឹងពីអត្ដសញ្ញាណមន្ដ្រីយោធាពាក់ផ្កាយមួយ និងជាម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព សុខ ម៉េង នៅស្រុកអង្គស្នូល ខេត្តកណ្ដាល ដែលដកកាំភ្លើងវាយក្បាលសន្ដិសុខ បណ្ដាលឲ្យដួលសន្លប់ ត្រូវបានសមត្ថកិច្ចបង្ហាញហើយ មានឈ្មោះ ហេង គាហុង ជាមន្រ្តីយោធានៅតុលាការយោធាចំណុះក្រសួងការពារជាតិ។

    ហើយសមត្ថកិច្ចបានប្រាប់ថារសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នេះថា ដើមចមដែលនាំឲ្យមន្ដ្រីយោធា ដកកាំភ្លើងវាយក្បាលសន្ដិសុខបណ្ដាលឲ្យបែកដួលសន្លប់ក្នុងថ្លុកឈាមនេះ គឺផ្ដើមចេញពីរឿងបាត់ស្បែកជើងមួយគូរបស់ជនបង្ក ហើយជនបង្កហៅប្រធានសន្ដិសុខមកដោះស្រាយ តែប្រធាននោះពន្យាពេលមិនព្រមមក ទើបធ្វើឲ្យជនបង្កខឹងសម្បារតែម្ដង៕

     

    Share This Post: