ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងអប់រំ ប្រកាសប្រឡងរើសគ្រូបង្រៀន ទៅសិក្សានៅជប៉ុន ដោយទទួលបានទាំងប្រាក់អាហារូបករណ៍ រ៉ាប់រងថ្លៃសេវាសុខភាព ការស្នាក់នៅ និងថ្លៃសំបុត្រយន្តហោះថែមទៀត

    BY Khmernote Media January 5, 2021
    ក្រសួងអប់រំ ប្រកាសប្រឡងរើសគ្រូបង្រៀន ទៅសិក្សានៅជប៉ុន ដោយទទួលបានទាំងប្រាក់អាហារូបករណ៍ រ៉ាប់រងថ្លៃសេវាសុខភាព ការស្នាក់នៅ និងថ្លៃសំបុត្រយន្តហោះថែមទៀត

    ក្រសួងអប់រំ យុវជន និងកីឡា សូមជូនដំណឹងដល់លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យនៅទូទាំងប្រទេស មេត្តាជ្រាបថា សម្រាប់ឆ្នាំ២០២១ នេះ ក្រោមកម្មវិធីអាហារូបករណ៍ Teacher Training Students ក្រសួងអប់រំ វប្បធម៌ កីឡា និងវិទ្យាសាស្ត និងបច្ចេកវិទ្យានៃប្រទេសជប៉ុន នឹងផ្តល់អាហារូបករណ៍មួយចំនួនដល់គ្រូបង្រៀនកម្ពុជា ដើម្បីទៅសិក្សាស្រាវជ្រាវលើវិស័យអប់រំនៅប្រទេសជប៉ុនចាប់ពីខែតុលា ឆ្នាំ២០២១ រហូតដល់ខែមីនា ឆ្នាំ២០២៣។

    ភាគីមិត្តផ្តល់ប្រាក់អាហារូបករណ៍សម្រាប់ផ្គត់ផ្គង់ការរស់នៅ រ៉ាប់រងថ្លៃសេវាសុខភាព ការស្នាក់នៅ និងថ្លៃសំបុត្រយន្តហោះទៅ-មក កម្ពុជា/ជប៉ុន/កម្ពុជា។ សូមអានព័ត៌មានលំអិតខាងក្រោម៖

    Share This Post: